លោកLi Qiangអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយតំណាងមជ្ឈិមបក្សប្រជាធិបតេយ្យនានា អ្នកទទួលខុសត្រូវនៃសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិននិងតំណាងឥស្សរជនមិនចូលជាសមាជិកបក្ស

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៦ខែមករា លោកLi Qiangសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជានាយករដ្ឋមន្ត្រីចិនបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយតំណាងមជ្ឈិមបក្សប្រជាធិបតេយ្យនានា អ្នកទទួលខុសត្រូវនៃសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិននិងតំណាងឥស្សរជនមិនចូលជាសមាជិកបក្ស ដើម្បីស្តាប់មតិយោបល់អំពីរបាយការណ៍ការងាររដ្ឋាភិបាលនិងសេចក្តីសង្ខេបនៃសេចក្តីព្រាងស្តីពីផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥។

បន្ទាប់ពីបានស្តាប់ការបញ្ចេញមតិរបស់តំណាងគ្រប់រូបដោយយកចិត្តទុកដាក់ លោកLi Qiang បានថ្លែងថា ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ភាពមិនប្រាកដប្រជាបានកើនឡើងនៅក្នុងបរិយាកាសខាងក្រៅ ហើយការអភិវឌ្ឍសេដ្ឋកិច្ចត្រូវប្រឈមនឹងហានិភ័យនិងបញ្ហាប្រឈមជាច្រើន ។ លោករំពឹងទុកថា មជ្ឈិមបក្សប្រជាធិបតេយ្យនានា សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិននិងតំណាងឥស្សរជនមិនចូលជាសមាជិកបក្សនឹងចូលរួមផ្តល់ជាមតិយោបល់យ៉ាងសកម្ម ដើម្បីពង្រឹងទំនាក់ទំនងនិងការសម្របសម្រួលជាមួយវិស័យផ្សេងៗ និងធ្វើការងារបង្រួបបង្រួមប្រជាជននិងលើកកម្ពស់ជំនឿចិត្តឱ្យបានកាន់តែច្រើន ដើម្បីប្រមូលផ្តុំតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយគុណភាពខ្ពស់៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print