ខេត្តកំពង់ស្ពឺ÷ នៅថៃ្ងទី២៨ ខែមករា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រមាណ ៧និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត១គ្រឿងបានបុកពីក្រោយរថយន្ដ១គ្រឿងផ្សេងទៀតកំពុងតែរត់ខាងមុខ នៅលេីផ្លូវ ល្បឿនលឿនចំណុច (PK 93+400 )ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានទទួលព័ត៌មានពីក្រុមការងារផ្លូវល្បឿនលឿន ថាមានរថយន្ត១គ្រឿង ម៉ាក LEXUS LX570 ពណ៌ខ្មៅ មានផ្លាកលេខ ភ្នំពេញ 2BQ-6668 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (មូលហេតុបានស្លាប់ក្នុងហេតុការណ៍ផ្ទុះឆេះនៅក្នុងរថយន្ត) រថយន្ដបើកបរក្នុងទីសដៅ ពីលិចទៅកើត(ព្រះសីហនុ-ភ្នំពេញ)។ លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្ត ម៉ាក SHACMAN ពណ៌ស-លឿង-បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3E-7040 មានសណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-3058 (ដឹកប្រេង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកេីតហេតុគេចខ្លួន រថយន្ដទាំង២ បើកបរក្នុងទិសដៅស្របគ្នា ។
នៅកន្លែងកេីតហេតុរថយន្តម៉ាកLEXUS LX570 ឆេះទាំងស្រុងនៅកន្លែង រីឯរថយន្តដឹកប្រេងមានការខូច ខាតមួយផ្នែកខាងក្រោយកិច្ចអន្ដរាគមន៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿនបានចេញជួយនិងប្រើប្រាស់ទឹកអស់មួយរថយន្ដ បច្ចុប្បន្នវត្ថុតាងទាំង២ កំពុងចាត់ចែងយកចេញពីកន្លែងកើតហេតុមកកាន់ទីតាំងសុវត្ថិភាព ៕










