សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការទទួល និងដាក់ពាក្យសុំចូលរួមប្រកួតបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ខេត្តសៀមរាប ឆ្នាំ២០២៦!

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីចូលរួម អបអរសាទរព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីប្រកួតបង្ហើរខ្លែងឯក និងខ្លែងសេរី នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) ចាប់ពីថ្ងៃសុក្រ-អាទិត្យ ៤-៦កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងកម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុកពិព័រណ៍បន្លែផ្លែឈើ ពិព័រណ៍ម្ហូបអាហារភូមិមួយផលិតផលមួយ ការសម្តែងល្ខោនបាសាក់ ល្ខោននិយាយ ការប្រគុំតន្ត្រីបុរាណ និងសម័យនាពេលរាត្រី ក៏ដូចជាផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាបឱ្យកាន់តែបានច្រើនកុះករ។

ជាមួយនេះ ចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងយកខ្លែងឯកខ្មែរ ឬខ្លែងសេរី មកចូលរួមប្រកួតបង្ហើរ សូមមេត្តា អញ្ជើញមកទទួលពាក្យ និងដាក់ពាក្យស្នើសុំចូលរួមប្រកួតពីក្រុមការងារអនុគណៈកម្មការគ្រប់គ្រង និង បច្ចេកទេសនៃការបង្ហើរខ្លែងឯកខ្មែរ ដែលមានទីតាំងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត(មណ្ឌល រដ្ឋបាលមន្ទីរខេត្តសៀមរាប) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ (ឈប់ទទួលពាក្យ)។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង លោក ព្រំ ខេមរា ទូរសព្ទលេខ ០១២ ៦០៨ ៦០៨ ឬលោក យិន ដាវ័ន្ត ទូរសព្ទលេខ ០១៧ ៣៨៥ ៥៦៦ (មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត) លោក ឡោ ឧត្តម ទូរសព្ទលេខ ០១២ ៤៤៦ ២១២ ឬលោកស្រី វុន សីលាពេជ្រ ទូរស័ព្ទលេខ ០១២ ៧៧៥ ៩៧៩ លោក ឡោ ឧត្តម (រដ្ឋបាលខេត្តសៀមរាប)។

...

រដ្ឋបាលខេត្តសៀមរាប មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ យាង និងអញ្ជើញចូលរួម ទស្សនាកម្សាន្តសប្បាយរីករាយឱ្យបានអធិកអធម ក៏ដូចជាចូលរួមថែរក្សាមរតកដូនតា លើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិយើងបានថ្កុំថ្កើន គង់វង្ស និងស្ថិតស្ថេរយូរអង្វែងតរៀងទៅ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print