ផឹកស្រាស្រវឹងឌឺដងពាក្យសំដីដាក់គ្នាបង្កជាទំនាស់ម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតជាប់ខ្នោះ

ចែករំលែក៖

ខេត្តបាត់ដំបង÷ នាថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២៦នេះតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងក្រោមការ បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ឯក សេង លុច អធិ ការនគរបាលស្រុក ថ្មគោល ដឹកនាំកម្លាំងធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះណា សុភក្រ័្ត អាយុ ២៤ឆ្នាំ ទីលំនៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល រួមនឹងកាំបិត១ដើមផង មកកាន់អធិការដ្ឋាននគរបាលស្រុក បន្ទាប់ពីបុរសរូបនេះ ប្រើប្រាស់កាំបិតកាប់ទៅលើក្បាលឈ្មោះសែម សន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោលបណ្តាលឱ្យរងរបួសធ្ងន់ កំពុងសង្រ្គោះនៅមន្ទីរពេទ្យ។

ចំពោះមូលហេតុគឺនាវេលាម៉ោង ០៣ និង០០នាទីទៀប ភ្លឺថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៦ ក្នុងស្ថានភាពស្រវឹង ស្រានៅចំណុចរង្វង់មូលថ្មគោល ទាំងពីរនាក់បានទាស់ ពាក្យសំដីគ្នា ដោយការឌឺដងទៅវិញទៅមក រហូតក្លាយ ជាអំ ពើហិង្សាដោយប្រើកាំបិតកាប់ទៅ លើភាគីម្ខាងបណ្តាលឱ្យរងរបួសធ្ងន់។ ភ្លាមៗនោះអ្នកបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់ រីឯអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print