ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យអ្នកចូល Comment នៅលើផេក របស់សម្តេចប្រើប្រាស់ភាសាឲ្យបានថ្លៃថ្នូរបន្តិច ។
នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ គណនេយ្យហ្វេសប៊ុកឈ្មោះ Sysowatt Munyrit បានចូលមក comment ក្នុងផេករបស់សម្តេចតេជោ នាយករដ្ឋមន្ត្រថា «បញ្ហាប្រឈម ហើយជាទឹកភ្នែកកសិករ សម្តេចមិនខ្វល់ យើងខ្ញុំជាប្រជាកសិករ បានត្រឹមតែហួសចិត្ត និងហូរទឹកភ្មែកតែប៉ុណ្ណឹង» ។
ជាការឆ្លើតយបទៅវិញ សម្តេចតេជោបានថ្លែងថា៖ «ក្មួយនិយាយដូចជា ជ្រុលហើយក្មួយ។ អ្នកដែលលំបាកជាងគេក្នុងរឿងសេដ្ឋកិច្ចគឺខ្ញុំនេះហើយ។ ខ្ញុំរកតែពេលហូបបាយ មិនបានដោយសាររឿងថ្លៃស្រូវនិងកសិផល់របស់កសិករនោះហើយ។ សង្ឃឹមថា ក្មួយចេះប្រើភាសារ ថ្លៃថ្នូរជាងនេះ» ៕
ដោយ៖ សហការី
...