អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុកត្រីឆ្អើ១កន្លែងខូចខាតអស់ស្ទើរទាំងស្រុង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ឃ្លាំងស្តុកត្រីឆ្អើរមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង១០និង៥៥នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្សារប្រហុកស្ថិតក្នុងក្រុមទី១០ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឱ្យដឹងថា ករណីអគ្គីភ័យខាងលើនេះបានបណ្តាលឱ្យឆាបឆេះឃ្លាំងឬក៏ស្តង់ស្តុបត្រីឆ្អើ ពងត្រី ប្រហុក ផ្អក ដែលមានទំហំ០៥ម៉ែត្រx០៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងសង្ក័សី ដែលមានម្ចាស់ឈ្មោះ ជីវ សុផល ភេទប្រុស អាយុ៥៧ឆ្នាំរស់នៅចំណុចភូមិឃុំខាងលើ។

...

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ ភ្លាមៗនោះមានទាំងប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចបានចេញអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន ១ឡាន ។ មូលហេតុគឺដោយសារម្ចាស់មានការធ្វេស ប្រហែសដាក់ភ្លើងឆ្អើត្រីទុកចោលរវល់ចូលបន្ទប់ទឹកក៏បណ្តាលឱ្យស្រក់ខ្លាញ់ឆាបឆេះឡើងតែម្តង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print