ស្លាប់ ៥នាក់ ដោយគ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូចនៅឥណ្ឌា

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦បានឱ្យដឹងថា នាថ្ងៃពុធនេះ មានករណីធ្លាក់យន្តហោះនៅប្រទេសឥណ្ឌា បណ្តាលឱ្យមនុស្ស៥នាក់បាត់បង់ជីវិត ក្នុងនោះម្នាក់ គឺជាថ្នាក់ដឹកនាំសំខាន់មួយរូបនៃរដ្ឋដែលមានជាងគេរបស់ឥណ្ឌា គឺរដ្ឋ Maharashtra។

អាជ្ញាធរអាកាសចរណ៍ស៉ីវិលឥណ្ឌា បានឱ្យដឹងថា លោក Ajit Pawar ដែលមានតួនាទីជាមេដឹកនាំរងនៃរដ្ឋ Maharashtra ស្ថិតក្នុងចំណោមមនុស្សសរុប៥នាក់ ដែលបានស្លាប់ នៅពេលយន្តហោះឯកជនប្រភេទ Learjet 45 ដែលរូបលោកជួលបានធ្លាក់។ អមដំណើរនៅលើនោះ គឺរួមមានជំនួយការរបស់លោកផ្ទាល់២នាក់ និងបុគ្គលិកយន្តហោះ២នាក់។
យន្តហោះរបស់លោក Pawar បានធ្វើដំណើរចេញមកពីទីក្រុង Mumbai ដែលជារដ្ឋធានីរបស់រដ្ឋMaharashtra ដើម្បីឆ្ពោះទៅកាន់ទីក្រុង Baramati ជាទីដែលលោកគ្រោងធ្វើយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតថ្នាក់តំបន់។ ភ្លាមៗបែបនេះ មូលហេតុដែលបណ្តាលឱ្យយន្តហោះធ្លាក់នៅមិនទាន់ដឹងច្បាស់ឡើយ៕ ដោយធីរីណា

...

រូប​ថត​: NDTV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print