លេចធ្លាយឧស្ម័ន​អាម៉ូញាក់ចេញពីរោងចក្រផលិតទឹកកក​នៅខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អើលដល់មន្ត្រីអគ្គិភ័យនិងសមត្ថកិច្ច​

ចែករំលែក៖

ភ្នំពេញ៖​ រោងចក្រទឹកកកឈាងមួមានការលេចចេញនូវឧស្ម័នដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចជំនាញចុះធ្វើអន្តរាគមន៍ នៅទីតាំងដីឡូត៍លេខ១៦១ ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ករណីលេចធ្លាយឧស្ម័ន​អាម៉ូញាក់ចេញពីរោងចក្រផលិតទឹកកក១កន្លែង បង្កការភ្ញាក់ផ្អើលដល់មន្ត្រីពន្លត់អគ្គិភ័យ, សមត្ថកិច្ច​និងប្រជាពលរដ្ឋជិតខាងនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ចុះអន្តរាគមន៍ភ្លាមៗកាលពីវេលាម៉ោង​១០យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នៅចំណុចរោងចក្រផលិតទឹកកកស្ថិតក្នុងភូមិព្រៃសាលា។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេលកើតហេតុមានទីតាំងរោងចក្រធុនតូចផលិតទឹកកក១កន្លែងដែលមានស្លាកយីហោ ឈាងមួ បានលេចធ្លាយនូវសារជាតិអាម៉ូញាក់ សាយភាយពេញរោងចក្រផលិតទឹកកក បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនាំគ្នារាយការណ៍ទៅមន្ត្រីជំនាញដើម្បីសុំកិច្ចអន្តរាគមន៍ តែមិនទាន់ប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមពលរដ្ឋដែលរស់នៅក្បែរនោះនៅឡេីយទេ។

ក្រោយទទួលដំណឹងនេះភ្លាម កម្លាំងមានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍កាកាបទី១ មន្ត្រីក្នុងមូលដ្ឋាន រួមទាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​និងសង្គ្រោះ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះទៅអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តដែលមានកង្ហារបាញ់សារជាតិឧស្ម័ននោះទៅកាន់ផ្ទៃអាកាស ដើម្បីទប់ស្កាត់ទាន់ពេលវេលា។

...

ក្រោយពីមានកិច្ចអន្តរាគមន៍ពីមន្ត្រីជំនាញអគ្គិភ័យនិងមន្ត្រីជាប់ពាក់ព័ន្ធ ជួសជុលទីតាំងដែលលេចធ្លាយនោះទើបអាចគ្រប់គ្រងស្ថានការណ៍បានធម្មតាឡេីងវិញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print