បុរសម្នាក់បាត់បង់ជីវិតបន្ទាប់ពីធ្លាក់ពីលើអគារកំពុងសាងសង់ សមត្ថកិច្ចកំពុងស្រាវជ្រាវ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ករណីដ៏គួរឱ្យសោកស្តាយមួយបានកើតឡើងនៅវេលាម៉ោងប្រមាណ១និង៣០នាទីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្នុងក្រុងព្រះសីហនុ បន្ទាប់ពីបុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយធ្លាក់ពីអគារការដ្ឋានសំណង់១កន្លែងដែលកំពុងដំណើរការសាងសង់ ស្ថិតនៅតាមបណ្ដោយផ្លូវផែ៥០២ សង្កាត់៤។

តាមការរាយការណ៍បឋមពីប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុបានឱ្យដឹងថា ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល និងសេចក្តីសោកស្តាយយ៉ាងខ្លាំងដល់កម្មករនិងប្រជាពលរដ្ឋនៅតំបន់ជុំវិញ ខណៈសកម្មភាពសាងសង់នៅទីនោះកំពុងដំណើរការជាធម្មតា មុនពេលកើតមានហេតុការណ៍មិននឹកស្មានដល់នេះ។

បន្ទាប់ពីទទួលបានព័ត៌មាននេះសមត្ថកិច្ចជំនាញរួមមានកម្លាំងនគរបាលនិងផ្នែកកោសល្យវិច័យបានចុះទៅដល់ទីតាំងភ្លាមៗ ដើម្បីពិនិត្យសាកសព ធ្វើការស្រាវជ្រាវនិងប្រមូលភស្តុតាងពាក់ព័ន្ធដើម្បីកំណត់មូលហេតុពិតប្រាកដនៃការធ្លាក់ និងពិនិត្យលក្ខខណ្ឌសុវត្ថិភាពនៅការដ្ឋានសំណង់។

...

មកដល់ពេលនេះ អត្តសញ្ញាណជនរងគ្រោះ មូលហេតុជាក់លាក់នៃហេតុការណ៍និងសេចក្តីបញ្ជាក់ផ្លូវការពីសមត្ថកិច្ចនៅមិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយ។ អាជ្ញាធរ កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ និងការស្រាវជ្រាវយ៉ាងម៉ត់ចត់ដើម្បីបញ្ជាក់អំពីហេតុការណ៍នេះឱ្យបានច្បាស់លាស់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print