ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយ លោក Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នៅកោះសេប៊ូ

ចែករំលែក៖

កោះសេប៊ូ​៖​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោក Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នៅកោះសេប៊ូ។

លោករដ្ឋមន្ត្រីការបរទេសទាំងពីរទន្ទឹងរង់ចាំក្នុងការធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៦ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឥណ្ឌូណេស៊ី ដែលគ្រោងនឹងរៀបចំឡើងទៅក្នុងឆ្នាំនេះ នៅប្រទេសឥណ្ឌូណេស៊ី ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

...

លើសពីទំនាក់ទំនងទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរថែមទាំងបានផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ និងតំបន់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print