អបអរសាទរ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ MONASH College (MONASH – BELTEI IU Cambodia) ដើម្បីបើកថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅកម្ពុជា

ចែករំលែក៖

នៅថ្ងៃ ទី២៩ ខែមករា ឆ្នាំ ២០២៦  សា កល វិ ទ្យា ល័យ  ប៊ែល ធី  អន្តរ ជាតិ  បានរៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូ ជាផ្លូវការជាមួយ MONASH College (MONASH – BELTEI IU Cambodia) ដើម្បីសហការបើកកម្មវិធីសិក្សាឆ្នាំមូលដ្ឋាន (Foundation Year) សិក្សានៅអគារស្នាក់ការកណ្តាល ប៊ែលធី គ្រុប (BELTEI Group Headquarters) ស្ថិតនៅអគារលេខ១៧១ មហាវិថី នេរុហ៍ (ផ្លូវ២១៥) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាន់ទី៥) ដោយទទួលចុះឈ្មោះចូលរៀននៅខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ព្រមទាំង ឯក ត្តម បណ្ឌិត លី  ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិកអគ្គនាយក ប៊ែលធីគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ និង អ្នកស្រីសាស្ត្រាចារ្យ Allie Clemans អនុអធិការបតីផ្នែកអប់រំ សាកលវិទ្យាធិការរងជាន់ខ្ពស់នៃ MONASH University និងជាប្រធានក្រុមប្រឹក្សាភិបាលនៃMONASH College រួមជាមួយវត្តមានភ្ញៀវកិត្តិយសជាតិអន្តរជាតិ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងសិស្សនិស្សិតប៊ែលធី សរុបចំនួន ,៥០០នាក់។

ឯក ឧត្តម  លី  ណា វុឌ្ឍ សា កល វិ ទ្យា ធិ ការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានប្រ សាសន៍ ថា នេះជាកិត្តិយស និងមោទនភាពសម្រាប់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានក្លាយជាស្ថាប័នដំបូងគេនៅកម្ពុជា ក្នុងការសហការបើកកម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់ MONASH University លើផ្នែកពាណិជ្ជកម្ម (Business) បច្ចេកវិទ្យាព័ត៌មាន (IT) និងពេទ្យ(Health) ដែលនឹងផ្តល់ជូននិស្សិតនៅកម្ពុជា និងក្រៅប្រទេសនូវចំណេះដឹង ជំនាញ និងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម បានបញ្ជាក់ថា MONASH College គឺជាផ្នែកមួយនៃ MONASH University ដែលជាសាកលវិទ្យាល័យលំដាប់កំពូលមួយនៅប្រទេសអូស្ត្រាលី ដែលមានការទទួលស្គាល់លើគុណភាពក្នុងការបណ្តុះបណ្តាលនិស្សិតកម្រិតឧត្តមសិក្សា។

បន្ទាប់ពី លោក Fabian Marrone សា កល វិ ទ្យា ធិ ការរងនៃ MONASH University និងជានាយកប្រតិបត្តិនៃ MONASH College បានជម្រាបជូនអំពីកម្មវិធីសិក្សា និងលក្ខណៈពិសេសនៃ MONASH University រួចមក អ្នកស្រីសាស្ត្រាចារ្យ Allie Clemans បានបន្ថែមថា MONASH University មានមោទនភាពចំពោះការបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយសាកលវិទ្យាល័យ
ប៊ែលធី អន្តរជាតិ ហើយតាមរយៈភាពជាដៃគូនេះ MONASH University មានឱកាសចូលរួមគាំទ្រដល់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើវិស័យអប់រំ បច្ចេកវិទ្យា និងសុខភាព។ អ្នកស្រីសាស្ត្រាចារ្យ សង្ឃឹមថានឹងមានសិស្សនិស្សិតពីកម្ពុជាទៅបន្តការសិក្សានៅ MONASH University កាន់តែច្រើន បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅថ្នាក់ឆ្នាំមូលដ្ឋាន(Foundation Year) នៅ MONASH – BELTEI IU Cambodia

ឯក ត្តម បណ្ឌិត លី  ឆេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវបណ្ឌិត គឺម សេដ្ឋានី និង ឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានផ្តល់កិត្តិយសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូ ជាផ្លូវការ រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង MONASH College ឯកឧត្តមបណ្ឌិត សង្ឃឹមជឿជាក់ថា បន្ទាប់ពីការចុះកិច្ចព្រមព្រៀងនេះសាកលវិទ្យាល័យនឹងទទួលបានការគាំទ្រកាន់តែច្រើននិងបង្កើនទំនុកចិត្តកាន់តែខ្ពស់ជូនអាណាព្យាបាល សិស្សនិស្សិតជាតិអន្តរជាតិ លើការបណ្តុះបណ្តាល ជាពិសេសកម្មវិធីសិក្សាថ្មីដែលមានស្តង់ដារអន្តរជាតិ ដោយនិស្សិតអាចសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន(Foundation Year) នៅ MONASH – BELTEI IU Cambodia (MONASH – សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កម្ពុជា) ហើយអាចទៅបន្តការសិក្សាឆ្នាំទី២ ទី៣ និងទី៤ សម្រាប់ថ្នាក់បរិញ្ញាបត្រ (សិក្សារយៈពេល ៣ឆ្នាំ) នៅ MONASH University ប្រទេសអូស្ត្រាលី។

ជាមួយគ្នានេះ ឯក ត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានមានប្រសាសន៍ថា ការអប់រំគឺជាការវិនិយោគដ៏មានឥទ្ធិពលបំផុត ដែលបានផ្តល់ឱកាសអភិវឌ្ឍជំនាញ ចំណេះដឹង និងសមត្ថភាពជូនដល់យុវជន។ តាមរយៈទំនាក់ទំនងដ៏ល្អរវាងកម្ពុជាអូស្ត្រាលី ជារៀងរាល់ឆ្នាំមាននិស្សិតកម្ពុជាជាច្រើនបានទៅបន្តការសិក្សានៅអូស្ត្រាលី។ ឯកឧត្តម បានបង្ហាញក្តីសប្បាយរីករាយ និងមោទនភាពដែលមានអតីតនិស្សិតជាច្រើនរូបដែលបានបញ្ចប់ការសិក្សាពីអូស្ត្រាលី មានឱកាសបានចូលបម្រើការងារនៅក្នុងជួររាជរដ្ឋាភិបាល ក្រសួងស្ថាប័នកម្ពុជា ក៏ដូចជាក្នុងអាជីវកម្មផ្ទាល់ខ្លួន។ ឯកឧត្តម ក៏បានកោតសរសើរនូវចក្ខុវិស័យរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការពង្រីកភាពជាដៃគូអន្តរជាតិ ជាពិសេសជាមួយ Monash University នាពេលនេះ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានថ្លែងអបអរសាទរសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងMONASH College ដែលបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូជាផ្លូវការ និងសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងទទួលបានជោគជ័យ ជាពិសេសអាចបន្តរីកចម្រើន ដើម្បីធានាបាននូវការអប់រំកាន់តែល្អប្រសើរសម្រាប់សិស្សនិស្សិតកម្ពុជា។ លោកជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នារួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដែលនឹងបង្កើននូវមូលធនមនុស្សក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ លោកជំទាវបណ្ឌិត ក៏បានផ្តាំផ្ញើដល់សិស្សនិស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែរីកចម្រើននាពេលអនាគត។

ជាទីបញ្ចប់ លោកជំទាវបណ្ឌិត និង ឯកឧត្តមអគ្គរដ្ឋទូត រួមជាមួយគណៈអធិបតី និងប្រតិភូទាំងអស់ បានអញ្ជើញទស្សនកិច្ចអគារស្នាក់នៅរបស់និស្សិត បន្ទប់ហ្វឹកហាត់អាកាសយានិក បណ្ណាល័យឌីជីថល និងផ្នែកសំខាន់ៗ របស់សាកលវិទ្យាល័យផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print