ខេត្តកំពង់ឆ្នាំង÷ កម្លាំងសហការរបស់យោធាចុះល្បាត និងចាប់បានបទល្មើស ទូកឆក់ចំនួន៣គ្រឿង និងទូកជនចំនួន១ គ្រឿង ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ការប្រទះនឹងបង្ក្រាបបទល្មើសខាងលើនេះដឹកនាំដោយលោក វរសេនីយ៍ទោ ម៉ៅ វេ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រួមសហការជាមួយកម្លាំង កងពល តូចលេខ៧០ ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឲ្យដឹងថា នៅវេលាម៉ោង ៣ ទាបភ្លឺ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ កម្លាំងចម្រុះចុះល្បាតពើបប្រទះបទល្មើស ទូករុញជនចំនួន១ទូកស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង។ លុះដល់វេលាម៉ោង ៥:៣០នាទីថ្ងៃទី៣០ ខែមករា ដដែល ដល់ចំណុចក្បាលកោះចោ ស្ថិតក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ក៏ពើប្រទះឃើញបទល្មើសទូកឆក់ចំនួន៣ គ្រឿង ដែលកំពុងធ្វើសកម្មភាព កម្លាំងសហការក៏បានធ្វើការព័ទ្ធចាប់ក្រោយមកជនសង្ស័យក៏បានរត់គេចខ្លួនបន្សល់ទុកនូវវត្ថុតាងឧបករណ៍ឆក់ និងទូកបាឡាស្មាច់ ចំនួន ៣ គ្រឿង។
ប្រភពខាងលើដដែលបានឲ្យដឹងថា វត្ថុតាងទូកចំនួន២ គ្រឿង ត្រូវបានយកមករក្សាទុកនៅ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងទូកចំនួន១គ្រឿងទៀត ត្រូវបានកម្លាំងកងពលតូចលេខ៧០ នាំយកមករក្សាទុក ។
ការចុះល្បាតនិងបង្ក្រាបបទល្មើសខាងលើដែលជាបទ ល្មើសខុសច្បាប់ ធ្វើឡើងក្រោមបទបញ្ជារបស់ ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសក្នុងបឹងទន្លេ សាប និងក្នុងដែនសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ក្រោមបទ បញ្ជារបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង តាមបទបញ្ជារបស់ថ្នាក់លើ៕










