Tyson Fury ឈប់ចូលនិវត្តន៍ នឹងវិលត្រលប់ចូលប្រកួតធំមួយនៅចក្រភពអង់គ្លេស

ចែករំលែក៖

អតីតជើងឯកពិភពលោកប្រភេទទម្ងន់ធ្ងន់ Tyson Fury បានបញ្ជាក់ជាផ្លូវការថា គាត់បានផ្លាស់ប្តូរចិត្តឈប់ចូលនិវត្តន៍ ហើយនឹងត្រឡប់ឡើងសង្វៀនវិញ ក្នុងការប្រកួតដ៏ធំមួយជាមួយ កីឡាករ Arslanbek Makhmudov នៅខែមេសា ខាងមុខ។

ការប្រកួតនេះ នឹងធ្វើឡើងនៅចក្រភពអង់គ្លេស ហើយនឹងផ្សាយបន្តផ្ទាល់ទូទាំងពិភពលោកតាម Netflix នៅថ្ងៃទី 11 ខែមេសា។ នេះជាលើកដំបូងបំផុតដែល Netflix ផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍កីឡាពីចក្រភពអង់គ្លេស។

ទីតាំងជាក់លាក់ និងការប្រកួតរងៗ នឹងត្រូវប្រកាសបន្ថែមនៅពេលក្រោយ។

ការត្រឡប់មកវិញនេះ កើតឡើងបន្ទាប់ពី Fury ប្រកាសចូលនិវត្តន៍នៅដើមឆ្នាំ 2025 ក្រោយចាញ់ជាផ្ទួនៗក្រោមដៃ Oleksandr Usyk ក្នុងខែឧសភា និងខែធ្នូ ឆ្នាំ 2024។

ដំបូងមានពាក្យចចាមអារ៉ាមអំពីការប្រកួតធំមួយក្នុងស្រុកជាមួយ Anthony Joshua នៅចុងឆ្នាំ 2026 ប៉ុន្តែផែនការនោះត្រូវបានរំខាន បន្ទាប់ពី Joshua ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ នៅនីហ្សេរីយ៉ា ក្នុងខែធ្នូ ឆ្នាំ 2025។ ដោយហេតុនេះ Fury បានបង្វែរគោលដៅទៅលើ Makhmudov សម្រាប់ការប្រកួតលើដីកំណើតលើកដំបូង ចាប់តាំងពីគាត់ឈ្នះ Derek Chisora នៅចុងឆ្នាំ 2022។

Arslanbek Makhmudov អ្នកប្រដាល់ដើមកំណើតរុស្ស៊ី ប៉ុន្តែរស់នៅកាណាដា វ័យ 36 ឆ្នាំ មានកេរ្តិ៍ឈ្មោះល្បីដោយកម្លាំងវាយដ៏ខ្លាំង។ គាត់មានកំណត់ត្រា ឈ្នះ 21 ដង (19 ដងឈ្នះដោយសន្លប់) និងចាញ់ 2 ដង។ គាត់ត្រូវបានគេស្គាល់ថា “ស្តេចតោ” ហើយល្បីល្បាញពីវិធីហាត់ប្រាណមិនធម្មតា ដូចជាការប្រយុទ្ធជាមួយខ្លាឃ្មុំ។

ថ្មីៗនេះ Makhmudov បានពង្រឹងឋានៈរបស់ខ្លួន ដោយឈ្នះពិន្ទុជាឯកភាពលើអ្នកប្រដាល់អង់គ្លេស Dave Allen នៅខែតុលា ឆ្នាំ 2025។

...

Fury ត្រូវបានរាប់បញ្ចូលក្នុងចំណោមអត្តពលិកដែលរកប្រាក់ចំណូលខ្ពស់បំផុតលើពិភពលោក ដោយឈរលេខ 3 ក្នុងបញ្ជីឆ្នាំ 2025 របស់ Sportico និង Forbes ជាមួយប្រាក់ចំណូលប្រហែល 146–147 លានដុល្លារអាមេរិក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print