ការប្រកួតកីឡាទូក «ង» ទូកនាគ ទូកកានូ កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា» លើកទី២ ប្រចាំឆ្នាំ២០២៥ រយៈពេល ០២ថ្ងៃ ចាប់ថ្ងៃទី០៧-០៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង:ការប្រកួតកីឡាទូក «ង» ទូកនាគ ទូកកានូ កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា» លើកទី២ ប្រចាំឆ្នាំ២០២៥ រយៈពេល ០២ថ្ងៃ ចាប់ថ្ងៃទី០៧-០៨ ខែកុម្ភៈ ឆ្នាំ២០២៦  នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង នេះយោងតាមតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង។

រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជន និងបងប្អូន ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងអស់ មេត្តាជ្រាបថា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំពិធីប្រកួតកីឡាទូក «ង» ទូកនាគ ទូកកានូ កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា» លើកទី២ ប្រចាំឆ្នាំ២០២៥ រយៈពេល ០២ថ្ងៃ ចាប់ថ្ងៃទី០៧-០៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៨ព្រឹក តទៅ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដោយមានប្រតិភូទូកចូលរួមប្រកួតមកពីបណ្តាក្រសួង រាជធានី ខេត្ត ចំនួន ២៨សមាគមទូក ។

ក្នុងឱកាស នៃការរៀបចំពិធីប្រកួតកីឡាទូកនេះ ក៏មានការរៀបចំដាក់តាំងផ្សព្វផ្សាយលក់ ផលិតផលជាតិ-អន្តរជាតិ និងការប្រគុំតន្ត្រីកំដរ ជូនបងប្អូនប្រជាពលរដ្ឋ បានទស្សនាកម្សាន្ត និង ទិញផលិតផលនានាតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០២-០៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ។

...

រដ្ឋបាលខេត្ត មានសេចក្តីសង្ឃឹមជឿជាក់ថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ស្វាយរៀងទាំងអស់ នឹងអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីចូលរួមលើកស្ទួយវិស័យ កីឡាជាតិ និងញ៉ាំងឱ្យពិធីប្រកួតកីឡាទូក «ង» ទូកនាគ ទូកកានូ កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើស ជើងឯកថ្នាក់ជាតិ «ពានរង្វាន់ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា» លើកទី២ ប្រចាំឆ្នាំ២០២៥ នៅ ខេត្តស្វាយរៀង ដែលទទួលធ្វើជាម្ចាស់ផ្ទះលើកនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ មាន ភាពអធិកអធ័ម និងទទួលបានជោគជ័យ ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print