រថយន្តម៉ាកPORSCHE មួយគ្រឿងបុកគល់ស្ពានអាកាសក្បាលថ្នល់រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖ រថយន្តរថយន្តស៊េរីទំនើបម៉ាកPORSCHE មួយគ្រឿង​ បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន​ និងខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់បណ្តាលឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខ​យ៉ាងដំណំ​ ។
​     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡេីងកាលពីវេលាម៉ោង ១២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣១​ ខែមករា​ ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក PORSCHE ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ 2BH-6871 មួយគ្រឿងបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន​ ។ លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់យ៉ាងពេញទំហឹងធ្វើឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្សហើយ ភ្លាមនោះដែរអ្នកបើករថយន្តបង្កបាន គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

...

​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print