កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញដូរ, ប្រើប្រាស់គ្រឿងញៀនបានពីរនាក់

ចែករំលែក៖

ខេត្តតាកែវ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញ ដូរនិងប្រើប្រាស់គ្រឿងញៀនបានពីរនាក់។

មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា នៅវេលាម៉ោង ៦:៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យបាន២នាក់គឺ១-ឈ្មោះ ធុយ ដេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃហៀវ ឃុំអង្កាញ់ ស្រុកបូរីជលសារ និង២-ឈ្មោះ ទឹម ឡុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

វត្ថុតាងដកហូតបានរួមមាន៖
១-ក្រាមពណ៌សថ្លាចំនួន ៤ កញ្ចប់ ទម្ងន់៧០.២៦ក្រាម(ថ្លឹងទាំងសំបកថង់)
២-ទូរស័ព្ទចំនួន ៣ គ្រឿង
៣-ម៉ូតូចំនួន ២ គ្រឿង
៤-កាំបិតចំនួន ៣

...

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាកែវចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print