ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ៣នាក់​ ​នៅក្រុង​បាត់ដំបង​​ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់​ដំបង​៖ នៅថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុម៨​ ​ភូមិ​អូរ​តានប់​ សង្កាត់​ក្តុលដូនទាវ​ ក្រុង​បាត់​ដំបង​ ខេត្តបាត់​ដំបង​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការដឹកនាំដោយលោក​ វរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរង​ ផែនការងារ​ប្រឆាំង​គ្រឿងញៀន​ សហការជាមួយ​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​បាត់​ដំបង​ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បាន​ធ្វើ​តេស្ត​ទឹក​នោម​ស្វែង​រក​សារធាតុ​ញៀន​ ជា​លទ្ធផល​វិជ្ជមាន​(+)​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៣នាក់​។

វត្ថុ​តាង​ចាប់​យក​ -​ ទូរស័ព្ទដៃ​ចំនួន​ ២គ្រឿង​ ,​ សម្ភារៈ​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​។

...

បច្ចុប្បន្នជនសង្ស័យខាងលេី​ និង​វត្ថុ​តាងត្រូវ​បាន​កសាងសំណុំ​រឿង​ បញ្ជូន​ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print