ខេត្តកណ្ដាល៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បើកកិច្ចប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបករណី៖ អំពើលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៣ និង២០នាទីចំណុចលើផ្លូវ៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
របាយការណ៍ដដែល បន្តថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ រួមមាន៖ ១.ឈ្មោះ យៀន រ៉ាយុទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ០១ឆ្នាំកន្លះ ក្នុងករណី អំពើលួច (ម៉ូតូ) តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមាន (+)។ ទី២.ឈ្មោះ ស៊ឹម ប៊ុនណា ហៅតូច ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ០១ឆ្នាំ នៅខេត្តតាកែវ ក្នុងករណី ទទួលផលចោរកម្ម តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមាន (+)។ ទី៣.ឈ្មោះថា ជីវ័ន្ត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ឃាត់ខ្លួន)តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមាន (+)។ និងទី៤.ឈ្មោះ វិញ ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)។
ក្រោយពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកហូរ ដើម្បីឱ្យជួយស្រាវជ្រាវរកជនសង្ស័យ ។ លុះមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ កម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ បានសហការជាមួយកម្លាំងផ្នែកយុត្តិធម៌ស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង០៤នាក់ខាងលើ រួមទាំងវត្ថុតាងយកមកសួរនាំ នឹងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថារូបខ្លួនពិតជាបាននាំគ្នាធ្វើសកម្មភាព.លួ.ចមានស្ថានទម្ងន់ទោស (កាប់ប្លន់ម៉ូតូ) ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖តារា










