ខេត្តបន្ទាយមានជ័យៈកម្លាំងសមត្ថកិច្ចស្រុកម៉ាឡៃ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនជាតិថៃចំនួន ២នាក់ ដែលបានលួចឆ្លងដែនពីប្រទេសថៃចូលមកដីខ្មែរដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ចំណុចភូមិជ្រៃធំ (ឬភូមិឈើទាល) ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ។
សកម្មភាព៖ បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈការរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងជំនាញបានចុះអន្តរាគមន៍ភ្លាមៗ រហូតឃាត់ខ្លួនបានជនសង្ស័យទាំង ២នាក់នោះតែម្តង។បងប្អូនប្រជាពលរដ្ឋបានសម្តែងនូវការព្រួយបារម្ភ និងសុំស្នើដល់កងកម្លាំងការពារព្រំដែន មេត្តាបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងរឹតបន្តឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនបន្ថែមទៀត ព្រោះតាមប្រភពព័ត៌មានពីអ្នកភូមិបានឱ្យដឹងថា កន្លងមកហាក់មានសកម្មភាពលួចឆ្លងដែនខុសច្បាប់កើតឡើងជាហូរហែរក្នុងតំបន់នេះ រហូតដកហូតតំណែងអធិការរងស្រុកម៉ាឡៃ ពាក់ព័ន្ធរត់ពន្ធម៉ូតូឆ្លងដែនខុសច្បាប់ បានធ្វើឲ្យបាត់បង់ពន្ធចូលរដ្ឋរាប់សិបម៉ឺនដុល្លារក្នុងមួយឆ្នាំៗផងដែរ។វណ្ណា










