អាវុធហត្ថក្រុងព្រះសីហនុ បង្ក្រាបករណីគ្រឿងញៀន ឃាត់មនុស្ស៤នាក់ និងថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយកម្លាំងអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌បង្ក្រាបករណីក្រុមជួញដូរគ្រឿងញៀន ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ៤នាក់។

ករណីចុះបង្ក្រានេះធ្វើឡើននៅវេលាម៉ោង៧យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល៧ជាន់ ស្ថិតក្នុងក្រុម១៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហន។

ជនសង្ស័យខាងលើមានទី១/ឈ្មោះ ចាន់ សុភណ្ឌ័ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រោយពេទ្យ ទី២/ឈ្មោះ មិន សុខន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រិតត្រាំង មានទីលំនៅផ្ទះជួល ទី៣/ឈ្មោះ ហន ភារុន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួល និងទី៤/ឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅអូរត្រេះ។ ចំណែកវត្ថុតាងសមត្ថកិច្ចចាប់យករួមមាន៖ ម្សៅសថ្លា ហៅម៉ាទឹកកក ៥កញ្ចប់តូច ២កញ្ចប់ធំ ,ជញ្ជឹងថ្លឹង១ ,ដាវសាមូរ៉ៃ១ដើម ,ដែកឆាប១ ,ទូរស័ព្ទដៃ៣គ្រឿង ,ខ្សែក១ខ្សែ ,ចិញ្ចៀន១វង់ ,ដែកកេះ៣ ,នាឡិកា១ ,ម៉ូតូ១គ្រឿងម៉ាក MSX ,លុយរៀល៩៦០០០រៀល និងឧបករគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើរួចនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញអាវុធហត្ថខេត្តដើម្បីអនុវត្តនីតិវិធីបន្ត៕

img_20160914_054607-1

ដោយ៖ ឆ្លាម សមុទ្រ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print