ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បញ្ជូនជនសង្ស័យជនជាតិវៀតណាមមកតុលាការពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ)នៅក្រុងបាវិត។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានអោយដឹងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា
ជនសង្ស័យមានឈ្មោះហ្វាម មិនថាញ់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរដឹកជញ្ជូនម្ហូប មានទីលំនៅខេត្តថាញ់ហ័រ ប្រទេសវៀតណាម ។
ប្រភពបន្តថា នៅវេលាម៉ោង១២និង០៥នាទីឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៦ សមត្ថកិច្ចនគរបាល បានទទួលពាក្យបណ្តឹងពីរជនរងគ្រោះ ភេទស្រី អាយុ២២ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បានប្តឹងចោទប្រកាន់ទៅលើជនមិនស្គាល់អត្តសញ្ញាណ ដែលបានធ្វើសកម្មភាពឆក់ការបូបស្ពាយរបស់ខ្លួន នៅចំណុចផ្លូវបេតុងវត្តតាឡុកខាងមុខសណ្ឋាគារណារីស្វិត ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានសម្រេច រួចជិះគេចខ្លួនរហូតមកដល់ត្រង់ចំណុចផ្លូវបេតុងកំពង់ស្ពានកែងផ្លូវបេតុងវត្តតាឡុក ខាងមុខភោជនីយដ្ឋានBILLION TIME ជនសង្ស័យក៏ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងប្រចាំការ២៤ម៉ោងដេញចាប់ តែជនសង្ស័យបានដកកាំបិតចិតបន្លែ មកគម្រាម រួចសមត្ថកិច្ចយើង ប្រើវិធានការជំនាញ ក៏ឃាត់ខ្លួនបានតែម្ដង ព្រមទាំង ដកហូតសម្ភារៈរួមមាន ម៉ូតូមួយគ្រឿងម៉ាក Suzuki satria ពណ៌ខ្មៅចំនួន១គ្រឿង គ្មានស្លាកលេខកាបូបស្ពាយពណ៌ខ្មៅចំនួន១ ទូរស័ព្ទម៉ាក Iphone 13pro max ពណ៌ទឹកមាសចំនួន១គ្រឿងកូនកាំបិតចុងស្រួច ដងធ្វើអំពីឈើចំនួន១ដើម។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាព ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបខាងលើពិតប្រាកដមែននិងវត្ថុតាងរួមមានកាបូបពណ៌ខ្មៅចំនួន១ ទូរស័ព្ទម៉ាក Iphone 17 pro max ពណ៌ស ចំនួន១គ្រឿង ទូរស័ព្ទម៉ាក Iphone ១២ ពណ៌ក្រហមចំនួន១គ្រឿងផងដែរ៕












