ជនសង្ស័យទាំង៤នាក់ រួមវត្ថុតាងសរុបម៉ូតូ៣០គ្រឿង សមត្ថកិច្ចបបញ្ជូនមកតុលាការខេត្តករណីលួចមានស្ថានទម្ងន់ទោស (លួច កាច់កម៉ូតូ) និងទទួលផលចោរកម្ម កែឆ្នៃម៉ូតូ គ្មានលិខិតអនុញ្ញាត

ចែករំលែក៖

ខេត្តស្វាយរៀង: ជនសង្ស័យទាំង៤នាក់ រួមវត្ថុតាងសរុបម៉ូតូ៣០គ្រឿង សមត្ថកិច្ចបបញ្ជួនមកតុលាការខេត្តករណីលួចមានស្ថានទម្ងន់ទោស (លួច កាច់កម៉ូតូ) និងទទួលផលចោរកម្ម កែឆ្នៃម៉ូតូ គ្មានលិខិតអនុញ្ញាតិ នៅក្រុងបាវិត។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា
ទី១មានជនសង្ស័យមានឈ្មោះហុនវិច្ឆិកា អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្បែង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

ទី២ជនសង្ស័យមានឈ្មោះង្វៀង ធីថាន់ អាយុ៤៥ឆ្នាំ ភេទស្រី ជនជាតិវៀតណាម ស្រុកកំណើតសង្កាត់ឡុងជឺ ខេត្តតៃនិញ (ម្ចាស់ផ្ទះ)។
ទី៣មជនសង្ស័យឈ្មោះ ត្រាន វ៉ាន់តាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ស្រុកកំណើត តៃនិញ ប្រទេសវៀតណាម (ជាងជួសជុល)។

និងទី៤ជនសង្ស័យឈ្មោះ ង្វៀង យាំងយ៉ុង ភេទប្រុស អាយុ៥២ឆ្នាំ ស្រុកកំណើតខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ម្ចាស់ផ្ទះ)រួមនិងវត្ថុតាងក្នងផ្ទះ មាន ម៉ូតូចំនួន ២៤គ្រឿង (មាននៅក្នុងកំណត់ហេតុចាប់យក) ។

ប្រភពដដែលបញ្ជាក់ថា នៅថ្ងៃទី២៤ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៧និង១០នាទីយប់ សមត្ថកិច្ចនគរបាលក្រុងបាវិត បានទទួលពាក្យបណ្ដឹងមួយច្បាប់ពីជនរងគ្រោះ ថាមានជនមិនស្គាល់អត្តសញ្ញាណដែលបានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួនម៉ាក អិចសាយទ៍រ ពណ៍ក្រហមលាយខ្មៅបិតស្គត់ខៀវ ស្លាកលេខ ប.មានជយ័ 1G-3295 ដែលខ្លួនបានបញ្ឃទុកខាងមុខបន្ទប់ដេកកាលពីវេលាម៉ោង១យប់ឆ្លងចូលថ្ងៃទី២៣ខែមករាឆ្នាំ២០២៦ នៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

ក្រោយពីបានទទួលបណ្ដឹងរួច លោកអធិការបានបញ្ជារកម្លាំងជំនាញសហការប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ ។

រហូដល់ម៉ោង២ទាបភ្លឺឈានចូលថ្ងៃទី២៥មករាឆ្នាំ២០២៦ ទើបសមត្តកិច្ចបានឃាត់ខ្លួនជនសង្សយ័រួមទាំងវត្ថុតាងម៉ូតូ ជនរងគ្រោះ ម៉ាកអុិចសង់ទរ័ពរ៌ខៀវខ្មៅពាក់ស្លាកលេខ បន្ទាយមានជយ័1G-3295និងម៉ាកអុិចសង់ទរ័ពរ៌ខ្មៅលាយទឹកប្រាក់គ្មានស្លាកលេខ ខ មកប៉ុស្តិ៍នគបាលរដ្ឋបាលបាវិតដើម្បីធ្វើការសួរនាំ។

នៅចំពោះមុខសមត្តកិច្ចជនសង្ស័យឈ្មោះហុនវិច្ឆិកា បានឆ្លើយសាភាពថា កន្លងមកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូជាច្រើនគ្រឿង នៅសង្កាត់បាវិត ក្រុងបាវិត ពិតប្រាកដមែន និងយកទៅលក់អោយបុរសម្នាក់នៅខាងលិចវត្តបុព្វារាម (វត្តព្រៃយាយ) ជាង១០លើកមកហើយ និងបន្តសួរនាំ ជនសង្ស័យបានយកទៅលាក់ទុកផ្លូវវត្តតាឡុកចំនួន ៣គ្រឿង និងទីតាំងផ្សេងៗ ៣គ្រឿងទៀត (តាមសំយាមផ្ទះប្រជាពលរដ្ឋ មិនរស់នៅ) សរុបម៉ូតូចំនួន៦គ្រឿង ។

ក្រោយមក សមត្ថកិច្ច សុំគោលការណ៍ស្រាវជ្រាវបន្ត លុះរហូតដល់ម៉ោង១៤រសៀល នាថ្ងៃដដែល កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនៃអធិការដ្ឋាន កម្លាំងបង្កាបង្ក្រាបបទល្មើសផ្សេងៗក្នុងក្រុងបាវិត និងអាជ្ញាធរភូមិ ចុះទៅឆែកឆេរ និងត្រួតពិនិត្យជាក់ស្ដែងឃើញមានម៉ូតូជាច្រើនគ្រឿងទៀត និងជនសង្ស័យសរុបចំនួន៣នាក់ទៀតផងដែរ។

...

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមវត្ថុតាងសរុបម៉ូតូចំនួន៣០គ្រឿង បញ្ជួនទៅតុលាការខេត្តស្វាយរៀងចាត់ការបន្ត តាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print