ពលករខ្មែរជាង30នាក់ត្រូវថៅកែថៃបោកប្រេីរយ:ពេល២ខែគ្មានលុយ១រៀល ហេីយដឹកមកទម្លាក់ចោលនៅព្រំដែន

ចែករំលែក៖

ប៉ោយប៉ែត៖ មានសេចក្តីរាយការណ៍មកថា ពលករខ្មែរ ប្រុស ស្រីជាង30នាក់ត្រូវបានថៅកែថៃបោកប្រេី អស់រយ:ពេល២ខែ ដោយមិនបើកប្រាក់ខែឲ្យ សូម្បី១រៀល ហេីយថៅកែថៃនោះ បានដឹកពលករខែ្មរទាំងនោះមកទម្លាក់នៅព្រំដែន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា៖ ពលករខ្មែរជាង30នាក់ត្រូវបានថៅកែថៃបោកប្រេីបេះផ្លែឈេីរយ:ពេល2ខែ ចុងក្រោយមិនបេីកលុយឲ្យ ហេីយបានដឹកមកទម្លាក់ចោល ហើយថៅកែបេីកឡានរត់គិចបាត់ ។

គេគ្រប់គ្នាបាននាំគ្នានឹកអាសូរកូនខ្មែរណាស់ ដែលបានមករកស៊ីស្រុកគេហើយត្រូវគេបោកទៀត ពួកគាត់ត្រូវគេបោកចឹង ហើយយើងជាខ្មែរដូចគ្នាពិតជាមានការឈឺចាប់ ៕

2-90 dd-5 1-95

ដោយ៖ ថាច់ យ៉ាត

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print