លោក Trump ព្រមានពីផលវិបាកប្រសិនបើអ៊ីរ៉ង់បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក

ចែករំលែក៖

ប្រធានាធិបតីអាមេរិកបាននិយាយថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងចរចា ដោយព្រមានថា «រឿងអាក្រក់» នឹងកើតឡើងប្រសិនបើទីក្រុងតេអេរ៉ង់មិនឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។

សារព័ត៌មាន Reuters បានផ្សាយថា ក្រុមមន្ត្រីអាមេរិក និងអ៉ីរ៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី២ ខែកុម្ភៈថាអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមកិច្ចចរចាឡើងវិញនៅថ្ងៃសុក្រ សប្ដាហ៍នេះក្នុងប្រទេសតួកគី ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានព្រមានថាដោយកងនាវាចម្បាំងអាមេរិកកំពុងធ្វើដំណើរសំដៅទៅរកអ៉ីរ៉ង់ រឿងអាក្រក់អាចនឹង កើតឡើង ប្រសិនបើមិនមានការឈានដល់កិច្ចព្រមព្រៀងទេនោះ។
បេសកជនពិសេសអាមេរិក លោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi គ្រោងនឹងជួបគ្នាក្នុងទីក្រុង Istanbul ក្រោមកិច្ចប្រឹងប្រែងមួយ ដើម្បីស្ដារឡើងវិញនូវការទូតពាក់ព័ន្ធនឹងជម្លោះយូរអង្វែងមកហើយជុំវិញកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ និងបំបាត់ភាពភ័យខ្លាចពីហានិភ័យផ្ទុះសង្រ្គាមក្នុងតំបន់ទាំងមូល ស្របពេល ក្រុមមន្ត្រីការទូតជាច្រើនបាននិយាយថាក្រុមអ្នកតំណាងមកពីបណ្ដាប្រទេសមួយចំនួនដូចជាអារ៉ាប៊ីសាអូឌីត និងអេហ្ស៉ីបក៏កំពុងព្យាយាមសម្របសម្រួលផងដែរ។
គួរបញ្ជាក់ថា ក្រុមមន្ត្រីអ៉ីរ៉ង់បានប្រាប់ Reuters កាលពីសប្ដាហ៍មុនថាលោក ត្រាំ បានទាមទារលក្ខខណ្ឌចំនួន៣ ដើម្បីអាចបើកកិច្ចចរចាឡើងវិញ ក្នុងនោះអ៉ីរ៉ង់ត្រូវបញ្ឈប់ ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងស្រុង កំហិតលើកម្មវិធីមីស៊ីលបាលិស្ទីគ និងបញ្ឈប់ការគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់។ ប៉ុន្តែអ៉ីរ៉ង់បានច្រានចោលលក្ខខណ្ឌទាំង៣ នេះជាយូរមកហើយ ដោយចាត់ទុកថាជារឿងមិនអាចទទួលយក និងបំពានធ្ងន់ធ្ងរលើអធិបតេយ្យរបស់ខ្លួន៕

...

រូប​ថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print