លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ ដឹកនាំកិច្ចប្រជុំស្តីពីការបន្តផែនការរៀបចំសណ្តាប់ធ្នាប់ តាមគោលដៅផ្លូវដែលមានចរាចរណ៍មមាញឹកក្នុងមូលដ្ឋានសង្កាត់ទាំង៦

ចែករំលែក៖

ភ្នំពេញ៖​ រដ្ឋបាល​ខណ្ឌ​សែនសុខ​ នៅព្រឹក​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ លោក ចេង មុនីរ៉ា អភិបាល នៃអភិបាលខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី៣០ ខែមករាថ្មីៗនេះ​ បានដឹកនាំកិច្ចប្រជុំស្តីពីការបន្តផែនការរៀបចំសណ្តាប់ធ្នាប់ តាមគោលដៅផ្លូវដែលមានចរាចរណ៍មមាញឹកក្នុងមូលដ្ឋានសង្កាត់ទាំង៦ ។

យោងតាមកិច្ចប្រជារបស់រដ្ឋបាលខណ្ឌសែនសុខបានឲ្យដឹងថា,ផែនការរៀបចំសណ្តាប់ធ្នាប់ តាមគោលដៅផ្លូវដែលមានចរាចរណ៍មមាញឹកក្នុងមូលដ្ឋានក្នុងសង្កាត់ទាំង៦ ដោយបន្តអនុវត្តចំនួន០៣ផ្លូវទៀតដូចខាងក្រោម៖
១.កំណាត់ផ្លូវលេខ១៩២៨ ចាប់ពីផ្លូវស្តុប២៤ម៉ោង ដល់ស្ពានឧកញ៉ា ម៉ុង ឫទ្ធី សង្កាត់ភ្នំពេញថ្មី។
២.កំណាត់ផ្លូវលេខ២៧១ ចាប់ពីស្ពានអាកាស៧មករា ដល់ព្រំប្រទល់ខណ្ឌមានជ័យ ក្នុងសង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម។
៣.ផ្លូវណតប្រ៊ីត ចាប់ពីស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ (ស្ពានអាកាសដីហុយ) ដល់ស្តុបផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print