ឧបនាយករដ្ឋមន្ត្រី​ ហង់ជួន ណារ៉ុន​ ផ្តល់អនុសាសន៍ ៥ចំណុច ដល់ក្រុមការងារ ពាក់ព័ន្ធនឹងការតែងតាំងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ ៥ចំណុច ដល់ក្រុមការងារ ពាក់ព័ន្ធនឹងការតែងតាំងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា។​ ការផ្ដល់​អនុសាសន៍នេះដែរ​ ក្នុងឱកាសលោក​រដ្ឋមន្ត្រី​ ដឹកនាំកិច្ចប្រជុំ ស្ដីពី នីតិវិធីតែងតាំងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា និងកិច្ចការសម្របសម្រួលអង្គការហ្វ្រង់កូហ្វូនី កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។

អនុសាសន៍ទាំង៥ចំណុចរួមមាន ១) បន្តពង្រឹងការបណ្តុះបណ្ដាលផ្សារភ្ជាប់នឹងការអនុវត្តការងារជាក់ស្តែង ២) ផ្តោតលើការពង្រឹងនីតិវិធីនៃការវាយតម្លៃ ៣) ពង្រឹងប្រព័ន្ធវាយតម្លៃប្រសិទ្ធភាពនៃការបណ្តុះបណ្ដាលនាយក និងនាយករង ៣) យកចិត្តដាក់ពង្រឹងដំណើរការគ្រឹះស្ថានសិក្សា ៤) ក្រុមការងារពាក់ព័ន្ធ រៀបចំសេចក្តីណែនាំ ស្តីពីអធិការកិច្ច ដើម្បីពង្រឹង និងកែលម្អជាប្រចាំ ៥) រៀបចំជាយន្តការអធិការកិច្ចជាប្រព័ន្ធ ដើម្បីជំរុញប្រសិទ្ធភាពនៃកំណែទម្រង់ឱ្យដល់សាលារៀន។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន​ បានគូសបញ្ជាក់ ពីភាពចាំបាច់ដែលត្រូវបន្ថែមការយកចិត្តទុកដាក់បន្តកែលម្អនីតិវិធីក្នុងការតែងតាំងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា(នាយក និងនាយករង) ដើម្បីជំរុញប្រសិទ្ធភាពកំណែទម្រង់សាលារៀន សំដៅលើកកម្ពស់គុណភាពអប់រំ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងបរិបទបច្ចុប្បន្ននៃកំណែទម្រង់ប្រព័ន្ធអប់រំ និងការវិវត្តថ្មីៗក្នុងវិស័យអប់រំនៅកម្ពុជា ព្រមទាំងបានលើកឡើងពីសាវតានៃយន្តការតែងតាំងកន្លងមក ដោយផ្អែកលើគុណវុឌ្ឍិ នីតិវិធីក្នុងការវាយតម្លៃ។

...

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាលើលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញការបារាំង ពាក់ព័ន្ធនឹងផែនការបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលារៀន រួមទាំងកិច្ចសហប្រតិបត្តិការអប់រំភាសាបារាំងជាមួយដៃគូពាក់ព័ន្ធនានា ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព និងគុណភាពវិស័យអប់រំឱ្យកាន់តែល្អប្រសើរថែមទៀត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print