ខេត្តកណ្តាល÷ សមត្ថកិច្ចស្រុកលេីកដែក បានឃាត់ខ្លួនស្ត្រីម្នាក់ក្នុងករណីចាត់ចែងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតយួន ) នៅថ្ងៃទី 02 ខែកុម្ភៈ ឆ្នាំ2026 វេលាម៉ោង15:40 នាទី នៅចំណុចផ្ទះស្ត្រីជាជនសង្ស័យខាងលើ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។
ស្ត្រីជាជនសង្ស័យខាងលើឈ្មោះ ស៊ុំ ស្រីនីន អាយុ 36 ឆ្នាំ មុខរបរ (កត់ឆ្នោតយួន) មានទីលំនៅបច្ចុប្បន្ន ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល សារធាតុញៀនក្នុងទឹកនោមអវិជ្ជមាន(- ) គ្មាន។
វត្ថុតាងចាប់យករួមមាន៖ 1- លុយខ្មែរ ចំនួន 42.700 រៀល , 2- ទូរសព្ទម៉ាក Oppo ចំនួន 01 គ្រឿង , 3- សៀវភៅកត់លេខឆ្នោតចំនួន 01ក្បាល ,4- ផូយកត់រួច ចំនួន 03សន្លឹក , 5- ប្រដាប់កិបក្រដាស ចំនួន1 ,6-ម៉ាសុីនគិតលេខ ចំនួន01, 7- ប៊ិកសរសេរចំនួន 04 ដើម , 8- កាបូបក្រវាត់ចង្កេះចំនួន 01, 9- កាបោនផ្តាមសម្រាប់កត់លេខឆ្នោត ចំនួន 03សន្លឹក ។
បច្ចុប្បន្ន ស្ត្រីជាជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕










