ជិះម៉ូតូឌុបគ្នាលឿនពេករេចង្កូតឡេីងលើខឿនផ្លូវទៅបុកបង្គោលស្លាកប៉ាណូបោកក្បាលស្លាប់​ម្នាក់ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

​   ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលស្លាប់នៅក្នុងថ្លុកឈាម​ រីឯយុវជនម្នាក់ទៀតដែលរួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ ក្រោយពីពួកគេជិះម៉ូតូឌុបគ្នាលឿនមិនប្រយ័ត្នជ្រុលចង្កូតទៅកៀរខឿនផ្លូវហោះទៅបោកនឹងបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្មបណ្តាលឲ្យជង់ក្បាលនឹងបាឡុងស្លាប់ម្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវវេងស្រេងក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះ២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1AE-2513 ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន លុះពេលជិះមកដល់ត្រង់ចំណុចកើតហេតុខាងលើទល់មុខនឹងផែស្ងួតឧកញ៉ាសូរងួនស្រាប់តែរេចង្កូតទៅកៀរខឿនផ្លូវបណ្ដាលឲ្យម៉ូតូដួលអូសទៅមុខជាច្រើនម៉ែត្រ ចំណែកឯជនរងគ្រោះម្នាក់ប្លោងទៅបោកក្បាលនឹងបាឡុងបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្មបែកខួរស្លាប់ភ្លាមៗ ចំណែកឯយុវជនម្នាក់ទៀតដែលរួមដំណើរជាមួយរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ។

...

ក្រោយកើតហេតុ​ខាងលើ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន ។ ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print