ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបំភ្លឺករណីគ្រោះ ថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៦នៅស្រុកបាធាយ

ចែករំលែក៖

ខេត្តកំពង់ចាម÷ នៅវេលាម៉ោង ១៨:០០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលព័ត៌មានអំពីការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈផេកហ្វេសប៊ុកឈ្មោះ San Buntheoun ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍កាលពី ថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៨:៤០នាទី នៅលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម រវាងរថយន្ដ និងម៉ូតូ ព្រមទាំងម្ចាស់ផ្ទះ ចំនួន០២នាក់ ។ ករណីនេះបណ្ដាលឱ្យស្លាប់ម្ចាស់ផ្ទះ ១នាក់ និងរបួសធ្ងន់អ្នកបើកបរម៉ូតូ ១នាក់ ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានកសាងសំណុំរឿងតាមនីតិវិធី និងបានបញ្ចូនសំណុំរឿង និងអ្នកបើកបររថយន្ដទៅ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់ ។

បច្ចុប្បន្ន អ្នកបើកបររថយន្ត ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម តាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រម ម៉ៅ វិទូ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ។

...

ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស សូមជម្រាបជូនដល់អ្នកសារព័ត៌មាន និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print