នគរបាលខេត្តមណ្ឌលគិរី បង្រ្កាបជនសង្ស័យ៤នាក់ ក្នុងករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តន៍នូវអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងទូទាំងខេត្ត កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រងចំណុចផ្ទះសំណាក់ពេជ្រសំណាង ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែសង្គម និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដែលករណីនេះដឹកនាំដោយបង្រ្កាបដោយលោកវរសេនីយ៍ទោ អេង ហាក់គង័ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក ដោយ មានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ដូចខាងក្រោម៖

១/ឈ្មោះ នាថ លីតាន់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី (ធ្វើតេស្តទឹកម៉ូត្រលទ្ធផលវិជ្ជមាន)។

២/ឈ្មោះ ហេង ប៊ុនឡី (ហៅឡាំ) ភេទប្រុសអាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិកររស់នៅភូមិមានជ័យ ឃុំស្រែសង្គមស្រុកកោះញែក ខេត្តមណ្ឌលគិរី (បានធ្វើតេស្តទឹកម៉ូត្រលទ្ធផលវិជ្ជមាន)។

៣/ឈ្មោះ ថា សុខខេង ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិកររស់ នៅភូមិមានជ័យ ឃុំស្រែសង្គមបស្រុកកោះញែកខេត្តមណ្ឌល គិរី(ធ្វើតេស្តទឹកម៉ូត្រលទ្ធផលវិជ្ជមាន)។

៤/ឈ្មោះ កែវ បូរ៉ា ភេទប្រុស អាយុ២៣ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី (ធ្វើតេស្តទឹកម៉ូត្រលទ្ធផលវិជ្ជមាន)។

សម្ភារៈ និងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមានដូចខាងក្រោម៖
១/ក្រាមពណ៌សថ្លាជាសារធាតុញៀនចំនួន២កញ្ចប់តូច ទម្ងន់០,៤១ ថ្លឹងទាំងសំបកថង់។
២/ម៉ូតូចំនួន ២គ្រឿង (ម៉ាក wave (ឆ្លាម)ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន ១គ្រឿង, ម៉ាក exciter ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន១គ្រឿង) ។
៣./ទូរសព្ទដៃចំនួន ៤ គ្រឿង(ម៉ាកoppo ពណ៌ផ្ទៃមេឃ ១គ្រឿង ,ម៉ាក់TECNOពណ៌ខ្មៅ១គ្រឿង ,ម៉ាក់ iphone ពណ៌ទឹកប៊ិច១គ្រឿង, ម៉ាក់ vivo ពណ៌ទឹកប៊ិច ១គ្រឿងចាស់) ។
៤/.ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

...

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print