អាមេរិកព្រមានហាមប្រើ ឬសាកថ្ម Samsung Galaxy Note 7 ពេលជិះយន្តហោះ បើមិនចង់មានទុក្ខ

ចែករំលែក៖

អាជ្ញាធរសហរដ្ឋអាមេរិក បានធ្វើសេចក្តីប្រកាសព្រមានដល់អ្នកធ្វើដំណើរតាមជើងហោះហើរទំាងអស់ ហាមមិនឲ្យបើកទូរស័ព្ទ ឬក៏សាកថ្ម ទូរស័ព្ទ  Samsung Galaxy Note 7 នៅពេលដែលឡើងជិះយន្តហោះនោះទេ។

បន្ថែមពីលើនេះ អាជ្ញាធរសហព័ន្ធអាកាសចរណ៍ស៊ីវិល សហរដ្ឋអាមេរិកក៏បានណែនាំឲ្យក្រុមអ្នកធ្វើដំណើរទំាងអស់គួរណារក្សាទុកទូរស័ព្ទដៃ Samsung Galaxy Note 7 នៅក្នុងវ៉ាលីជាជាងការយកមកប្រើប្រាស់នៅពេលធ្វើដំណើរលើយន្តហោះ។ គួរបញ្ជាក់ថា ១សប្តាហ៏ចុងក្រោយនេះ ក្រុមហ៊ុន Samsung បានប្រកាសប្រមូលត្រឡប់មកវិញនូវប្រភេទទូរស័ព្ទដៃខាងលើមកពីជុំវិញពិភពលោក បន្ទាប់ពីមានភាពធ្លោះធ្លោយទៅលើប្រព័ន្ធ ថ្មទូរស័ព្ទ ដែលបង្កជាហានិភ័យអាចផ្ទុះឡើង អំឡុងឬក្រោយពេលសាកថ្ម។

ទន្ទឹងនឹងសេចក្តីប្រកាសព្រមានពីអាជ្ញាធរសហរដ្ឋអាមេរិកក៏ដូចជាពីអាជ្ញាធរសហព័ន្ធអាកាសចរណ៍ស៊ីវិល FAA ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទ Samsung Galaxy Note 7 ងាកទៅមើល ក្រុមហ៊ុន អាកាសចរណ៍ Qantas និង Virgin Australia ក៏បានណែនាំដល់បណ្តាអ្នកធ្វើដំណើរលើយន្តហោះ របស់ខ្លួន “ហាមមិនឲ្យប្រើប្រាស់ ឬសាកថ្ម ទូរស័ព្ទ Samsung Galaxy Note 7 នៅពេលធ្វើដំណើរលើយន្តហោះរបស់ខ្លួន”៕

usa-1 usa-2 usa-3

ដោយ៖ វឌ្ឍនា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print