តារាសម្តែង Natalie Tong បាននិយាយថា នាងធ្លាប់បានចំណាយពេលមួយយប់យំតែម្នាក់ឯងនៅក្នុងសួនឧទ្យានមួយ បន្ទាប់ពីដឹងថាមិត្តប្រុសរបស់នាងនៅពេលនោះបានចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ទៀត។
Tong បានចែករំលែកបទពិសោធន៍នេះនៅក្នុងកម្មវិធីលើ YouTube ដែលមានចំនងជើងថា “The Bros Club” កាលពីថ្ងៃទី 23 មករា។ តារាស្រីវ័យ 45 ឆ្នាំរូបនេះបាននិយាយថា នៅពេលនោះនាងបានឮពាក្យចចាមអារាមថាមិត្តប្រុសនៅតែទាក់ទងជាមួយស្ត្រីម្នាក់ទៀត ប៉ុន្តែមិនជឿទេ។
នាងបាននិយាយថា៖ «ខ្ញុំជាមនុស្សដែលជឿលើអ្វីដែលបានឃើញផ្ទាល់»។បន្ទាប់មក នាងបានដឹងថា គាត់ពិតជាត្រឡប់ទៅស្និទ្ធស្នាលជាមួយអតីតសង្សាររបស់គាត់វិញ។
Tong រំលឹកថា៖ «ខ្ញុំចាំបានថា ខ្ញុំបានអង្គុយយំមួយយប់ពេញនៅក្នុងឧទ្យាន»។
នៅពេលនោះ នាងកំពុងថតភាពយន្ត ហើយជំនួយការផលិតកម្មម្នាក់ដែលរស់នៅជិតគ្នាបានសង្កេតឃើញនាងមានទុក្ខព្រួយ ហើយនៅជាមួយនាងរហូតដល់ប្រហែលម៉ោង 5 ព្រឹក ដើម្បីលើកទឹកចិត្ត។
Tong ធ្លាប់មានទំនាក់ទំនងជាមួយតារាល្បីជាច្រើនដូចជា Shawn Yue, Amigo Choi និង Tony Hung។ ទោះមានប្រជាប្រិយភាព និងអាជីពរឹងមាំ ក៏ទំនាក់ទំនងស្នេហារបស់នាងមិនបានជោគជ័យយូរអង្វែងឡើយ។
ទោះជាបានជួបការឈឺចាប់ក្នុងអតីតកាល Tong និយាយថា នាងនៅតែបើកចិត្តទទួលស្នេហា ហើយនាងចូលចិត្តបុរសដែលមានអារម្មណ៍កំប្លែង និងជឿថាការចាប់អារម្មណ៍ដំបូងមានសារៈសំខាន់ក្នុងការសម្រេចចិត្តចាប់ផ្តើមទំនាក់ទំនង។
Tong ចាប់ផ្តើមអាជីពជាមួយស្ថានីយ៍ផ្សាយ RTHK ហើយបានបង្ហាញខ្លួនក្នុងភាពយន្តដំបូង “Youth @ Y2K” ឆ្នាំ 2000។ នាងចូលរួមជាមួយ TVB ឆ្នាំ 2003 មុននឹងទទួលបានការស្គាល់ទូលំទូលាយតាមរយៈតួនាទីឯកក្នុងរឿងមនោសញ្ចេតនា “The Seventh Day” ឆ្នាំ 2008។ នាងបានចាកចេញពី TVB ឆ្នាំ 2023 ដើម្បីផ្តោតលើអាជីវកម្មរៀបចំឆាក ការសរសេររឿង និងអាជីវកម្មហាងនំរបស់នាង៕









