ដែករ៉ូឡូរាប់តោនដាច់ធ្លាក់ពីលើរថយន្តសង្កត់តូបលក់ឆៃប៉ូវខ្ទេច សំណាងល្អគ្មានអ្នករងគ្រោះថ្នាក់

ចែករំលែក៖

ខេត្តកណ្តាល÷ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញរថយន្តដឹកទំនិញធុនធ្ងន់១គ្រឿងបានជ្រុះធ្លាក់ដែករ៉ូឡូ (ដែកសន្លឹករមូរ) ២ដុំ យ៉ាងធំពីលើរថយន្ត បណ្តាលឲ្យរមៀលទៅសង្កត់តូបលក់ឆៃប៉ូវរបស់អាជីវករចំនួន ២តូប រងការខូចខាតយ៉ាងដំណំ តែសំណាងល្អជាទីបំផុតដែលមិនបណ្តាលឲ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិត។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី៥ ខែកុម្ភៈ ២០២៦ វេលាម៉ោង ១០និង០០នាទី ព្រឹក នៅតាមបណ្តោយផ្លូវជាតិលេខ ២១ ត្រង់ចំណុចភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កគឺជាប្រភេទរថយន្តដឹកទំនិញធុនធ្ងន់ (ដឹកដែករ៉ូឡូ) ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ២១ លុះមកដល់ចំណុចកើត ហេតុ ក៏ស្រាប់តែដាច់ធ្លាក់ដែករ៉ូឡូចំនួន ២ដុំ ពីលើរថយន្តបោកផ្ទប់នឹងថ្នល់ជាតិ បណ្តាលឲ្យមានស្នាមឆូតយ៉ាងជ្រៅ រួចក៏រមៀលទៅសង្កត់តូបលក់ឆៃប៉ូវចំនួន ២ តូប ដែលមានយីហោ “ស្រីមុំ ” និង “គីម សុភាព” បណ្តាលឲ្យបាក់រលំខ្ទេចសម្ភារ ព្រមទាំងបែកកំប៉ុង និងធ្លាយថង់ឆៃប៉ូវរាយប៉ាយពេញដី។

ប្រភពដដែលបានបន្តថា ក្នុងករណីនេះចាត់ទុកថាជាសំណាងមួយដ៏ធំធេងណាស់សម្រាប់ម្ចាស់តូប និងអ្នក ធ្វើដំណើរ ខណៈដែលដែករ៉ូឡូដ៏ធ្ងន់រាប់តោននេះមិន បានរមៀលចំមនុស្ស។ ប្រសិនបើដែកនេះធ្លាក់សង្កត់ចំមនុស្សវិញនោះ គឺច្បាស់ជាមិនអាចរស់រានមានជីវិតបានឡើយ ដោយសារទម្ងន់ដ៏ធ្ងន់នៃដែកនេះ។

...

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងវាស់វែងដើម្បីដោះស្រាយសំណងជូនជនរងគ្រោះតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print