ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកថ្ពង រថយន្ដបុកចូលតូបពលរដ្ឋលក់ដូរបណ្ដាលឱ្យស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅស្រុកថ្ពងបណ្ដាលឲ្យស្លាប់មនុស្សម្នាក់។ ក្រោយកេីតហេតុភ្លាមៗនោះកំ​លាំងនគរបាលស្រុ​ក​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ ហ៊ុន​ សុខហុន​ អធិ​ការ​នគរបាលស្រុកថ្ពង​ បានចុះដល់កន្លែងកេីតហេតុ​ នៅលើផ្លូវជា​តិលេខ៤៤ ចន្លោះគីឡូម៉ែត្រ ៨០-​៨១ ត្រ​ង់ចំណុចភូមិអូរអង្គុំ ឃុំអម​លាំង ស្រុកថ្ពង ខេត្តកំព​ង់ស្ពឺ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់​ខាងលេី​មានរថយន្ត១​គ្រឿ​ង​ ម៉ាកHINO ពណ៌ខៀវ ផ្លាកលេ​ខចង្កូតស្តាំ​PP-​09​95 (ដឹកថ្ម) អ្នកបើកបរឈ្មោះ មិត្ត ភារុំ ភេទប្រុស អា​យុ ២៣ឆ្នាំ (របួសស្រាល) រស់នៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ   

តាមហេតុការណ៍ពីសាក្សី​ រថយន្ដ​បើកបរពីទិសខាង​កើតទៅទិសខា​ងលិច ពេលមកដល់ចំណុចខាងលើ បានគេចរថយន្ត១គ្រឿង មិនស្គាល់អត្តសញ្ញាណ ដែ​លកំពុងបើ​កបរចេញពីផ្លូវលំ ពីទិសខាង​ត្បូងទៅទិស​ខាងជើង រួចឡើងផ្លូវជាតិ​លេខ៤៤ បានជ្រុលចង្កូតទៅបុកមនុស្ស ២នាក់​ កំពុងនៅក្នុងតូបលក់ដូរ ឈ្មោះ សឿន ឧស្សា ភេទ​ស្រី  អាយុ ១២ឆ្នាំ (ស្លាប់ )និងឈ្មោះ សឿន  អូនហ្វុង ភេទស្រី  អាយុ ៣ឆ្នាំ (រងរបួស្រាល ) 

...

ដោយបានការបញ្ជាដឹកនាំផ្ទាល់ពី​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងមានការសម្របសម្រួលនីតិវិធី​ពី​លោកសុិន​ វិរៈ​ ព្រះ រាជអាជ្ញា​ អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ​ បញ្ជាផ្ទាល់ឱ្យសមត្ថកិច្ចនគរបាលស្រាវជ្រាវនិងឃាត់ខ្លួនអ្នកបេីករថយន្ដ​ (មិត្ត ភារុំ)​ យកមកអធិការ​ដ្ឋាននគរបាលស្រុកថ្ពង​ ដេីម្បីបន្ដនីតិវិធី​ រីឯមធ្យោ​បា​យរថយន្ត បញ្ជូនមករក្សាទុកជាបណ្ដោះអាសន្ន​ នៅ​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​អមលាំង​ នៃអធិការដ្ឋាននគរបាលស្រុកថ្ពង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print