ភ្នំពេញ÷ នៅយប់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ លោក ឆាយ វាសនា អភិបាលរងខណ្ឌ លោក ឃុត សុខខា អភិបាលរងខណ្ឌ ដាក់គោលដៅចុះត្រួតពិនិត្យសារជាតិញៀន និងអាវុធជាតិផ្ទុះ ស្ថិតនៅផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកឆាយ វាសនា អភិបាលរងខណ្ឌសែនសុខ បានឱ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ចេង មុនីរ៉ា អភិបាល ត្រូវអនុវត្តន៍គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពឲ្យបានតឹងរឹងដើម្បីការសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ តែងតែបានសហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះជាប់ជាប្រចាំដើម្បីការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ។
ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះគណៈបញ្ជាការឯកភាពខណ្ឌរកមិនឃើញមានបទល្មើសអ្វីដែលគួឲ្យកត់សម្គាល់នោះទេ៕
ដោយ÷ចន្ទ លីហ្សា










