ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុខុន​ ប្រាប់ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគោរពកិច្ចព្រមព្រៀងបទ ឈប់បាញ់ និងបញ្ចៀសរាល់សកម្មភាពទាំងណាដែលបង្កឱ្យមានការបាត់បង់ជីវិតប្រជាជនទាំងសងខាង

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងយូរ អង្វែងរវាងប្រទេសទាំងពីរ និងបានចាត់ទុកអូស្ត្រាលីជាដៃគូគួរឱ្យទុកចិត្ត ដែលបានឆ្លុះបញ្ចាំងតាមរយៈ កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងអូស្ត្រាលី លើវិស័យនានាដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក រួមមាន ពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ និងសន្តិសុខ អប់រំ និងការប្រាស្រ័យទាក់ទង រវាងប្រជាជននិងប្រជាជន។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរ ទស្សនកិច្ចថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងការរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីជាទៀងទាត់ ដែលជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក៏ដូចជា លើកកម្ពស់ភាពជាដៃគូឈានឡើងមួយកម្រិតថែមទៀត។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរ និងសមិទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកនៅកម្ពុជា។

...

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗនៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគោរពកិច្ចព្រមព្រៀងបទ ឈប់បាញ់ និងបញ្ចៀសរាល់សកម្មភាពទាំងណាដែលបង្កឱ្យមានការបាត់បង់ជីវិតប្រជាជនទាំងសងខាង៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print