កុំចេះតែចង់..! ត្រឹមជាសង្សារក៏ជាប់ខ្នោះដែរ ខណៈរួមភេទជាមួយក្មេងស្រីវ័យ១៣ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនវ័យ១៣ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោចាប់បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដេីម្បីផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ស៊ុក ធំ  ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល  ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ (ធ.ន ធ.ត )ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិខ្នា ឃុំព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានបញ្ចាក់ឲ្យដឹងថា : កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៨និង០០នាទី ក្មេងស្រីរងគ្រោះឈ្មោះ ធ.ន ធ.ត អាយុ១៣ឆ្នាំ បានខឹងឪពុកម្តាយស្តីបន្ទោសរឿងមើលទូរស័ព្ទដៃច្រើន មិនជួយធ្វើការងារផ្ទះ ក៏បានហៅកង់បីជិះចេញពីផ្ទះស្ថិតនៅភូមិខ្នា ឃុំព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល មកស្នាក់នៅបន្ទប់ជួលជនសង្ស័យឈ្មោះ ស៊ុក ធំ ភេទប្រុស អាយុ២៤ឆ្នាំ (ត្រូវជាសង្សារបស់ក្មេងស្រីរងគ្រោះ) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លុះដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៨និង០០នាទី ជនសង្ស័យ និងក្មេងស្រីរងគ្រោះក៏បានព្រមព្រៀង រួមភេទជាមួយគ្នារហូតបានសម្រេច០១លើក ។  ហើយកាលពីថ្ងៃទីមិនចាំ ខែធ្នូ ឆ្នាំ២០២៥ ជនសង្ស័យ និងក្មេងស្រីរងគ្រោះក៏ធ្លាប់ណាត់ជួបគ្នាដេកផ្ទះសំណាក់នៅម្តុំភ្នំបាសិត ខេត្តកំពង់ស្ពឺ និងបានរួមភេទជាមួយគ្នាបានសម្រេច០១លើកផងដែរ ។ លុះដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៥និង០០នាទីឈ្មោះ គា ប៉ាប់ធីនី ភេទប្រុស អាយុ៣៧ឆ្នាំ (ត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ) បានតាមរកឃើញក្មេងស្រីរងគ្រោះកំពុងតែនៅបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បាននាំជនសង្ស័យ និងក្មេងស្រីរងគ្រោះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីឱ្យសមត្ថកិច្ចធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

...

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួន (ជនសង្ស័យ) ពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះបានសម្រេច០១លើក កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៨និង០០នាទី ប្រាកដមែន រួចឈ្មោះ គា ប៉ាប់ធីនី ក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។ ដោយមានពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ និងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចជំនាញធ្វេីឃាត់ខ្លួនជនសង្ស័យចាត់ការតាមនីតីវិធីច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print