ខេត្តបន្ទាយមានជ័យៈ អគ្គីភ័យឆាប់ឆេះឃ្លាំងកែឆ្នៃឈើមួយកន្លែងកាលពីវេលាម៉ោង ០១និង៣០ នាទី រំលងអធ្រាត្រថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ចំណុចរោងឈើ (ម្ចាស់ឈ្មោះ អេង ភេទប្រុស) ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចបន្តថាៈនៅកន្លែងកើតហេតុគេឃើញមានកម្លាងអាជ្ញាធរសហការគ្នាជាមួយកងកំលាងសមត្ថកិច្ចគ្រប់បណ្ដាអង្គភាពពាក់ពន្ធក្នុងក្រុងដើម្បីចុះជួយពន្លត់អគ្គីភ័យខាងលើ។ករណីអគ្គីភ័យមួយបានកើតឡើង
ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន ១៤ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៦០ ធុង រួមមានៈ
១. រថយន្តពន្លត់អគ្គីភ័យ ស្តាគោល ១គ្រឿង ប្រើប្រាស់ទឹកអស់ ៤ធុង
២. រថយន្តពន្លត់អគ្គីភ័យ ត្រូពេជ្រកាណា ១គ្រឿង ប្រើប្រាស់ទឹកអស់ ៥ធុង
៣. រថយន្តពន្លត់អគ្គីភ័យ អធិការដ្ឋានស្រុកអូរជ្រៅ ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ធុង
៤. រថយន្តពន្លត់អគ្គីភ័យ អាវុធហត្ថខេត្ត ៥គ្រឿង ប្រើប្រាស់ទឹកអស់ ២០ធុង
៥. រថយន្តពន្លត់អគ្គីភ័យ អធិការដ្ឋានក្រុងប៉ោយប៉ែត ១គ្រឿង ប្រើប្រាស់ទឹកអស់ ៦ធុង
៦. រថយន្តពន្លត់អគ្គីភ័យ ក្រុមសង្គ្រោះបឋម ៣គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ធុង
៧. រថយន្តពន្លត់អគ្គីភ័យ ប៉ោយប៉ែតរីសត ១គ្រឿង ប្រើប្រាស់ទឹកអស់ ៤ធុង
៨. រថយន្តពន្លត់អគ្គីភ័យ កាស៊ីណូស្តាវើល ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ធុង
៣. ស្ថានភាពបច្ចុប្បន្ន និងការសន្និដ្ឋាន៖
• ស្ថានភាពៈអណ្តាតភ្លើងត្រូវបានទប់ស្កាត់ និងរលត់ទាំងស្រុងនៅវេលាម៉ោង ០៣:៣០ នាទី។
សមត្ថកិច្ចបញ្ជាក់ថាៈការសន្និដ្ឋានៈចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គីភ័យ មិនទាន់បានកំណត់នៅឡើយទេ ហើយក្នុងស្ថានការនោះដែរមិនបង្ករគ្រោះថ្នាក់ដល់ពលរដ្ឋនៅក្បែរអគ្គីភ័យខាងលើដែរ។ តំលែទ្រព្យសម្បត្តិខូចដោយអគ្គីភ័យឆាបឆេះសរុបថវិកា៥៤០០០ដុល្លារ៕
ដោយ៖ វណ្ណា









