ភ្នំពេញ៖ កូនទន្សោងឈ្មោលតូចមួយក្បាលដែលជាសត្វព្រៃ កម្រត្រូវបានប្រជាសហគមន៍រួមគ្នាជួយសង្រ្គោះបន្ទាប់ពី គេបានប្រទះឃើញ វាបានវង្វេង បែកពីមេក្នុងដីចម្ការអំពៅ ស្ថិតនៅសហគមន៍ការពារព្រៃឈើប្រាំបីមុម ស្ថិតនៅក្នុង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ម្សិលមិញនេះ ។
អង្គការគាំពារសត្វព្រៃកម្ពុជា បានឱ្យដឹងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា៖ កូនសត្វទន្សោងមួយក្បាលកម្រនេះត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ឃើញវាបានវង្វេងពីមេរបស់វា កាលពីថ្ងៃទី០៥ ខែកុមៈ ឆ្នាំ២០២៦ ។ ក្រុមប្រជាសហគមន៍បានទុកមួយយប់ ដើម្បីឱ្យមេវាមកយកវិញ តែមិនឃើញមេ របស់វាមកយកវិញនោះទេ ។ យ៉ាងណាក្តីបន្ទាប់ពីឃើញថាកូនទន្សោងនេះមេវាមិនបានមកយកទេ ទើបប្រជាសហគមន៍ការពារព្រៃឈើប្រាំបីមុមសម្រចចិត្តប្រគល់ឱ្យអង្គការគាំពារសត្វព្រៃកម្ពុជាអ្នកថែទាំងតែម្តង។
ប្រជាសហគមន៍ការពារព្រៃឈើប្រាំបីមុមឱ្យដឹងថា កូនទន្សោងតូចនេះមានអាយុប្រហែល២សប្តាហ៍ ហើយពេលដែលវាវង្វេងមេគឺគេបានបំបៅទឹកដោះគោឱ្យវានៅឡើយទេ។ ពេលនេះវាត្រូវបានអង្គការគាំពារសត្វព្រៃកម្ពុជាជួយសង្រ្គោះដោយយកទៅចិញ្ចឹមហើយ។
សូមបញ្ជាក់ថា សហគមន៍ការពារព្រៃឈើប្រាំបីមុម មានផ្ទៃដី ១២២១ហិកតា ស្ថិតឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សហគមន៍មួយនេះក្រៅពីមានសត្វទន្សោងជាង១០០ក្បាល ក៏នៅមានសត្វព្រៃជាច្រើនទៀត ដូចជាជ្រូកព្រៃ ក្ងោក ឆ្កែចចក ឈ្លួស សត្វស្លាប និងល្មូនកម្រៗ ជាច្រើនទៀត៕
ដោយ៖ សំរិត









