ព្រះរាជសារ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

– សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់

– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ប្រឈួនហើយកំពុងគង់ប្រថាប់ពិនិត្យ ព្រះរាជសុខភាពនៅក្នុងមន្ទីរពេទ្យ ពុំអាចបំពេញព្រះរាជកិច្ចបាន់ ស្របពេលដែលគណៈប្រតិភូជាន់ខ្ពស់ នៃបណ្តាប្រទេសជាមិត្ត មានគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈ ប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។

ខ្ញុំ យោងតាមមាត្រា១១ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា បានប្រោសព្រះរាជទាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធាន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ទទួលក្នុងព្រះបរមនាមជាប្រមុខរដ្ឋនៃព្រះរាជា ណាចក្រកម្ពុជា ទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ជាមិត្តខាងលើ នៅក្នុងព្រះបរមរាជវាំង មានពិធី ស្វាគមន៍ផ្លូវរដ្ឋ វរដ្ឋនៅមុខព្រះទីនាំងទេវាវិនិច្ឆ័យ និងពិធីសវនាការផ្លូវរដ្ឋនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ផងដែរ។

បព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយព្រះពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេន ព្រះពរព្រះថេរានុត្ថេរ ត្ថេរៈ គ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាត ឃ្លាតឡើយ ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវអំណរព្រះគុណ និងអរគុណ ជាអនេកប្បការ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print