ជិះម៉ូតូឌុបប្រពន្ធទៅធ្វេីការត្រូវរថយន្តដឹកខ្សាច់បុកនិងកិនបណ្តាលឱ្យស្លាប់ប្តីប្រពន្ធរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ ប្តីប្រពន្ធមួយគូរបានជិះម៉ូតូឌុបគ្នាឌុបគ្នាទៅធ្វេីការរោងចក្រត្រូវបានរថយន្តដឹកខ្សាច់បេីកបុកពីក្រោយនឹងកិនបណ្តាលឱ្យបុរសជាប្តីស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុចំណែកប្រពន្ធរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ​ ប៊ុត ធី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិម្កាក់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

ចំណែកប្រពន្ធឈ្មោះ ទ្រី ស្រីម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិម្កាស់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

អ្នកបើកបរមានឈ្មោះ លន់ ផល្លី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួនប្រគល់ឲ្យទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ)។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញប្តីប្រពន្ធមួយគូរ​ ជិះម៉ូតូម៉ាក Wave ពាក់ផ្លាកលេខ កណ្តាល 1AF-3851 ឌុបគ្នាធ្វេីដំណេីរចេញពីផ្ទះទៅធ្វេីការ​ លុះមកដល់ចំណុចកេីតហេតុស្រាប់តែ​ ត្រូវរថយន្តដឹកខ្សាច់ ពាក់ផ្លាកលេខ ចង្កូតស្តាំ PP 3451 ជ្រុលបុកនិងកិនពីក្រោយ បណ្តាលឱ្យប្តីស្លាប់ភ្លាមៗ​ ចំណែកប្រពន្ធងរបួសធ្ងន់។

...

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះវាស់វែងអូសយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print