ប្រជាពលរដ្ឋឃាត់ខ្លួនចោរលួចម៉ូតូប្រគល់ឲ្យសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងចាត់ការបន្តតាមនីតិវិធី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងក្រោយពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋម៉ាកហុងដាឌ្រីម សេ៊រីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង1D-3667។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សំរិទ្ឋ សុធា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ប្រភពបានឲ្យដឹងថា មុនធ្វើសកម្មភាពលួច ជនសង្ស័យខាងលើបានដើរមកដល់ចំណុចកើតហេតុ ឃើញមានម៉ូតូចតពីមុខផ្ទះហើយឃើញឱកាសស្ងាត់ក៏ធ្វើសកម្មភាពលួចម៉ូតូ ហើយជិះទៅទិសខាងលិចត្រូវជនរងគ្រោះឈ្មោះជឹម សុជាតា ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំងឃើញក៏ស្រែកថាចោរៗ ទើបប្រជាពលរដ្ឋចេញមកជួយដេញចាប់
បានភ្លាមៗហើយរាយការណ៍ជូនសមត្ថកិច្ចមកនាំយកទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូប្រាកដមែន។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print