Arsenal នាំមុខដាច់ 9 ពិន្ទុ ខណៈ Man Utd ឈ្នះម្តងទៀតក្រោមការដឹករបស់ Carrick

ចែករំលែក៖

កាំភ្លើងធំArsenal បាននាំមុខដាច់9ពិន្ទុក្នុងការប្រជែងដណ្តើមពាន Premier League ដោយខ្សែប្រយុទ្ធ Viktor Gyokeres រកបានពីរគ្រាប់ក្នុងជ័យជម្នះ 3-0 លើក្រុម Sunderland កាលពីថ្ងៃសៅរ៍ ខណៈដែលក្រុម Manchester United ឈ្នះ 4លើកជាប់គ្នា សម្រាប់គ្រូបង្វឹកលោក Michael Carrick ហើយឈរកំពូលទាំងបួនរបស់ពួកគេ។

ក្រុមចំណាត់ថ្នាក់លេខ 3 Aston Villa បានធ្លាក់ចុះបន្ថែមទៀតក្នុងការតាមពីក្រោយក្រុម Arsenalបន្ទាប់ពីពួកគេបានស្មើ 1-1 ជាមួយក្រុម Bournemouth ខណៈដែលកីឡាករ Cole Palmer របស់ Chelsea បានស៊ុតបាល់បញ្ចូលទីបីគ្រាប់ក្នុងជ័យជម្នះ 3-1 នៅលើក្រុមបាតតារាង Wolverhampton Wanderers រួមទាំងការស៊ុតបាល់ប៉េណាល់ទីចំនួនពីរគ្រាប់។

ក្រុម West Ham United ចំណាត់ថ្នាក់លេខ 18 ទទួលបានបីពិន្ទុសំខាន់ របស់ពួកគេដើម្បីចៀសវាងការកាត់ចោល ក្រោយដណ្តើមបានជ័យជម្នះ 2-0 លើក្រុមBurnley។

Everton រកបានពីរគ្រាប់ចុងម៉ោង ខណៈដែលពួកគេតាមពីក្រោយដើម្បីឈ្នះ 2-1 នៅលើទឹកដីក្រុម Fulham ដែលជាជ័យជម្នះនេះបានធ្វើឱ្យពួកគេឡើងដល់លេខ 8 ។

...

អ្នកគាំទ្រ Arsenal រីករាយបង្ហាញជំនឿរបស់ពួកគេថានឹងឈ្នះពានរង្វាន់ដំបូងចាប់តាំងពីឆ្នាំ 2004៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print