ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍ ផ្អើលទាំងយប់ រវាង រថយន្ត ALPHATH ព្រលះ ជាមួយរថយន្តកង់ទីន័រ រ៉េចង្កូត បុករូបសំណាកទេវតា នៅវត្តជម្ពូព្រឹក្សា (ហៅវត្តថ្មី ) រងរបួសមនុស្សម្នាក់នៅក្រុងស្វាយរៀង។
យោងតាម សមត្ថកិច្ចនគរបាល បាន អោយដឹងនៅព្រឹកថ្ងៃទី៨ខែកុម្ភះឆ្នាំ២០២៦នេះថាអ្នករងរបួសមាន ឈ្មោះ ពុធ រិទ្ធី ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ
តាក់សុី រស់នៅភូមិ កន្ទួត ឃុំ ធិបតី ស្រុក គាស់ក្រឡ ខេត្តបាត់ដំបងបើករថយន្តម៉ាកALPHATH ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ ២CE -៣៨៩៣ខូចខាតផ្នែក ខាងមុខទាំងស្រុង។
ប្រភពដដែលបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១និង១៧នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ លើផ្លូវជាតិលេខ ០១ចន្លោះគីឡូម៉ែត្រ ១២៥/១២៦ស្ថិតនៅក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ។
ចំណែកភាគីម្ខាងទៀតអ្នក បើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណបានបើក រថយន្តម៉ាក្សHYUNDAI ពណ៌ ស ពាក់ស្លាកលេខ កណ្តាល ៣A -១១៩៧ និងសណ្តោងរុឺម៉ក់ ពណ៍ ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ ៤B- ០២៩៥ ។
ប្រភពបន្តថា នៅមុនកើតហេតុមានមានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ALPHATH ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ២CE -៣៨៩៣ លើផ្លូវជាតិលេខ១ ដោយធ្វើដំណើរ ពីលិចទៅកើត មិនប្រកាន់ស្តាំ ក៏បុកជាមួយរថយន្តកង់ទីម័រមួយគ្រឿង ម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាកលេខ កណ្តាល ៣A -១១៩៧ និងសណ្តោងរុឺម៉ក់ ពណ៍ ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ ៤B- ០២៩៥ យ៉ាងពេញទំហឹងរួចក៏បានរ៉េចង្កូត បុករូបសំណាកទេវតា ៥ ព្រះអង្គ និង បង្គោលសូឡា ១មួយ នៅវត្តជម្ពូព្រឹក្សា (ហៅវត្តថ្មី ) បង្កការភ្ញាក់ផ្អើលទាំងយប់ដល់សមត្ថកិច្ចតែម្ដង។
ក្រោយមកអ្នករងរបួស ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងចំណែក មធ្យោបាយ ធ្វើដំណើរសមត្ថកិច្ចនគរបាលបានវាស់វែងនិងអូសយកមក រក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងស្វាយរៀង ចំពោះមូលហេតុ គឺ រថយន្តALPHATHបើកប មិនប្រកាន់ស្តាំ ។










