ខេត្តកំពង់ស្ពឺ÷នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ចំណុចលើផ្លូវលំ ស្ថិតនៅភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្ត១គ្រឿង ម៉ាក TOYOTA HILUX VIGO ប្រភេទដឹកទំនិញ PICK UP ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AA-4155 បេីកបរក្នុងល្បឿនលឿនរួចរេចង្កូតធ្លាក់ផ្លូវទៅបុកដើមឈើ នៅខាងឆ្វេងដៃនៃផ្លូវ ។
លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកបញ្ជាក់ថា រថយន្ត TOYOTA HILUX VIGO PICKUP បើកបរដោយឈ្មោះ មាស អិត ភេទប្រុស
អាយុ ៧០ឆ្នាំ របួសធ្ងន់ អ្នករួមដំណេីរ សរុប១៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលសហការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ អ្នករបួសនិងអ្នកបេីកបរ មានទីលំនៅភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
តាមសាក្សីឃេីញហេតុការណ៍ ថារថយន្ដបើកពីទិសខាងជើងទៅទិសខាងត្បូង។ លុះមកដល់ចំណុចកើតហេតុរថយន្ដ ក៏បានរេចង្កូតធ្លាក់ផ្លូវទៅបុកដើមឈើខណៈកំពុងបើកបររថយន្តក្នុងល្បឿនលឿន មិនអាចគ្រប់គ្រងស្ថានការណ៍បាន។ រីឯវត្ថុតាងរថយន្ត ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ៕










