ខេត្តព្រះសីហនុ÷ កម្លាំងនគរបាលខេត្តព្រះសីហនុបានបង្រ្កាបករណីហិង្សាដោយចេតនា (វាយទៅវាយមក)
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១១: ០០ នាទី មានករណីហិង្សាដោយចេតនា កើតឡើងនៅអគារបុគ្គលិកសណ្ឋាគារ តាក ស៊ី កាង ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បង្កឡើងដោយជនសង្ស័យ ២ ក្រុម (សន្តិសុខ និងបុគ្គលិកសណ្ឋាគារ) បណ្តាលឲ្យមានអ្នករងរបួសមួយចំនួន។
ក្រោយទទួលព័ត៌មានភ្លាម តាមអនុសាសន៍របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញ របស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ននិងដោយមានការសម្របសម្រួលនីតិវិធីពីលោក លាវស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល-ធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ស្រាវជ្រាវមូលហេតុ បណ្តាលមកពីទំនាស់ពាក្យសម្តីក្នុងពេលផឹកស៊ីជាមួយគ្នា។
ក្រោយកើតហេតុ កម្លាំងនគរបាលបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យទាំង ២ ក្រុម មកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរតាមនិតិវិធីច្បាប់៕










