ភ្នំពេញៈ បុរស ម្នាក់ បន្ទាប់ ពី ជិះ ម៉ូតូ HONDA Dream បុក ជាមួយ រថយន្ដ សាំយ៉ុង ពេញទំហឹង ត្រង់ ចំណុច ផ្លូវ កោង បណ្ដោលអោយស្លាប់ភ្លាមៗ។ ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលា ម៉ោង ១១:១០នាទី យប់ ថ្ងៃ ទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ ថៃហ្គ័រ សង្កាត់ ព្រែក ឯង ខណ្ឌ ច្បារ អំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរស ម្នាក់ បាន ស្លាប់ បន្ទាប់ ពី ជិះ ម៉ូតូ HONDA Dream ពាក់ ផ្លាក លេខ ភ្នំពេញ 1AR-9523 បុក ជាមួយ រថយន្ដ សាំយ៉ុង ពាក់ ផ្លាក លេខ ភ្នំពេញ 2Z-0375 ពេញទំហឹង ត្រង់ ចំណុច ផ្លូវ កោង ។
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វេី ការ វាស់ វែង យក រថយន្ដ និង ម៉ូតូ ទៅរក្សា ទុក រង់ ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ។ ចំណែក ឯ សព ជនរងគ្រោះ សមត្ថកិច្ច ធ្វើ លិខិត ប្រគល់ ឲ្យ សាច់ ញាតិ ទៅ ធ្វើ បុណ្យ តាម ប្រពៃណី៕
ដោយ៖ ស រស្មី










