នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនក្មេងទំនើងចំនួន០៥នាក់ ពាក់ព័ន្ធករណីគប់គ្នាតាមផ្លូវសាធារណៈ នៅមុខផ្សារខេម៉ល

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៣:០០នាទី នៅចំណុចលើផ្លូវមហាវិថីចោមចៅ មុខផ្សារខេម៉ល ស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានករណីក្មេងទំនើង២ក្រុម ក្រុមភាគី (ក) មានគ្នាប្រហែល៤០នាក់ និងក្រុមភាគី (ខ) មានគ្នាប្រហែល២០នាក់ គ ..;ប់គ្នាតាមផ្លូវសាធារណៈ រួចក៏ជិះម៉ូតូគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៤:០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនក្មេងទំនើងក្រុមភាគី (ក) ចំនួន០៥នាក់ យកមកសួរនាំ។

ឃាត់ខ្លួនក្មេងទំនើងក្រុមភាគី (ក) ចំនួន០៥នាក់ រួមមាន៖
១. ឈ្មោះរិន សារឹទ្ធិ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ២. ឈ្មោះ យឿន រ៉ាយុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
៣. ឈ្មោះ វ៉ាន ណារី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ៤. ឈ្មោះ ស៊ូ ហ្វារី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ៥. ឈ្មោះ ណាន ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

...

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print