ភ្នំពេញៈ យុវជន ពីរនាក់ បន្ទាប់ ពី ជិះម៉ូតូមួយគ្រឿង មួយ ម៉ាក HONDA DREAM បានជិះទៅបុករថយន្ត មួយគ្រឿង ម៉ាក SOBEN បណ្តាល អោយ យុវជន ពី នាក់រង របួស ធ្ងន់ បញ្ជូនទៅមន្ទី រពេទ្យ។ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ៣:២០ នាទី ទៀបភ្លឺ ត្រូវ និងថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២៦ ស្ថិត នៅ តាមបណ្តោយ ផ្លូវ ព្រះមុនីវង្ស ក្នុងសង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ យុវជន ពី នាក់រង របួស ធ្ងន់ បញ្ជូនទៅមន្ទី រពេទ្យ បន្ទាប់ ពី ជិះម៉ូតូមួយគ្រឿង មួយ ម៉ាក HONDA DREAM ពាក់ ផ្លាក លេខ តាកែវ 1AD-8647 បានជិះទៅបុករថយន្ត មួយគ្រឿង ម៉ាក SOBEN ពាក់ ផ្លាក លេខ ភ្នំពេញ 2CD-9074 និងបណ្តាល អោយ រថយន្ត និងម៉ូតូរង ការ ខូចខាត យ៉ាង ដំណំ ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌដូនពេញ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ស រស្មី










