អាមេរិកមានប្រព័ន្ធការពារអាចទប់ស្កាត់មីស៊ីលទំនើបរបស់រុស្ស៊ីបាន

ចែករំលែក៖

រយៈពេលកន្លងមករុស្ស៊ីបានខិតខំពង្រីកការផលិតអាវុធរបស់ខ្លួនដែលអាច់បាញ់ទម្លុះរនាំងការពារមីស៊ីលរបស់អាមេរិក។ ប៉ុន្តែអាវុធល្បឿនលឿនរបស់រុស្ស៊ីមិនត្រឹមតែអាចទម្លុះខែលមីស៊ីលការពាររបស់អាមេរិកប៉ុណ្ណោះទេ តែអាចទម្លុះទាំងខែលការពាររបស់ទីក្រុងវ៉ាស៊ីនតោនទៀតផង។

កាលពីសប្តាហ៍កន្លងមកអគ្គនាយកក្រុមហ៊ុនផលិតអាវុធរបស់រុស្ស៊ី KTRV លោក Boris Obnosov បានឲ្យដឹងថា រុស្ស៊ីនឹងមានមីស៊ីលល្បឿនលឿនជាងសំឡេង (Mach 6-Mach-7) នៅឆ្នាំ២០២០។ អាវុធនេះធ្វើឲ្យខែលមីស៊ីលការពាររបស់អាមេរិក អសមត្ថភាពក្នុងការវាយស្ទាក់។

ការប្រកាសរបស់លោក Boris Obnosov ក្រោយពេលដែលអាមេរិកបានប្រកាសថា ប្រព័ន្ធមីស៊ីលការពាររបស់អាមេរិកនឹងមិនអាចរារាំងមីស៊ីលថ្មីរបស់រុស្ស៊ីបានឡើយ។ កាំជ្រួចមីស៊ីលថ្មីរបស់រុស្ស៊ីនោះគឺ Brahmos II ដែលជាមីស៊ីលល្បឿនលឿនបំផុតនៅក្នុង លោកដោយមិនទាន់មានប្រទេសណាមួយ ផលិតមីស៊ីលបែបនេះបានទៅឡើយទេ។

ចំណែកអ្នកឯកទេសបានលើកឡើងថា អាវុធទំនើបរបស់រុស្ស៊ីមិនទាន់អាចដាក់ឲ្យប្រើប្រាស់នៅមុនឆ្នាំ២០២០ បានឡើយ មីស៊ីលរុស្ស៊ីមានល្បឿនដល់ទៅ Mach-7 គឺជាល្បឿនលឿនបំផុតដែលអាចចាក់ទម្លុះ ខែលការពារធម្មតារបស់អាមេរិកបាន ។ ប៉ុន្តែពិបាកឆ្លងផុតខែលការពារពិសេសរបស់អាមេរិកដែលមានល្បឿនលឿនជាងមីស៊ីល របស់រុស្ស៊ី៣ដង។ ពោលគឺអាចបាញ់កម្ទេច មីស៊ីលនោះបានគឺអាវុធឡាស៊ែរដែលអាមេ រិកបានបង្ហាញនាពេលកន្លងមកថ្មីៗនេះ។

ក្រសួងការពារជាតិអាមេរិកកំពុងតែផលិតអាវុធឡាស៊ែដ៏ទំនើបសម្រាប់បាញ់កម្ទេចកាំជ្រួចមីស៊ីលល្បឿនលឿនរបស់សត្រូវដែលអាចឆ្លងផុតខែលការពារមីស៊ីលរបស់អាមេរិកបានតែមិនអាចឆ្លងផុតពីអាវុធឡាស៊ែរនេះឡើយ។

យន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលបំពាក់មីស៊ីលឡាស៊ែរដ៏ទំនើបនោះត្រូវបានអាមេរិកសាកល្បងដោយជោគជ័យ ហើយមានល្បឿនរហូតដល់ទៅ Mach -10 (ស្មើ៣.៤០០ម៉ែត្រក្នុងមួយវិនាទី)។ ក្នុងមួយនាទីអាវុធឡាស៊ែរបាញ់កម្ទេចគោលដៅនៅចម្ងាយជាង ២០០គីឡូម៉ែត្រ។ ការសម្រេចផលិតអាវុធឡាស៊ែរសម្រាប់កម្ទេចមីស៊ីលរបស់សត្រូវកើតឡើងក្រោយពេលដែលមហាអំណាចទី១អាមេរិកកំពុងតែរងការគំរាមកំហែងពីមីស៊ីលឆ្លងទ្វីបល្បឿនលឿនរបស់ចិននិងរុស្ស៊ីដែលអាចបាញ់ទម្លុះរនាំងការពារអាមេរិកបាន។

បច្ចុប្បន្នអាមេរិកមានខែលមីស៊ីលការពារដល់ទៅ២ប្រភេទគឺទី១មីស៊ីល THAAD និងទី២អាវុធឡាស៊ែរនេះឯង។ នៅពេលដែលមីស៊ីល THAAD មិនអាចរារាំងមីស៊ីល សត្រូវហោះចូលទឹកដីអាមេរិកនោះនៅមានអាវុធឡាស៊ែជាអ្នកកម្ទេច។ អាវុធឡាស៊ែរគឺមានល្បឿនលឿនបំផុតគ្មានអាវុធណាគេចផុតពីវាបាននោះឡើយ។

ការប្រកាសប្រើប្រាស់អាវុធឡាស៊ែរ របស់អាមេរិកកើតឡើងក្រោយពេលដែលចិននិងរុស្ស៊ីបានប្រកាសថា បានត្រៀម លក្ខណរួចរាល់សម្រាប់ធ្វើសង្គ្រាមបរមាណូ ហើយការធ្វើសង្គ្រាមនោះគ្មានប្រទេសណា ក្រៅពីអាមេរិកនោះឡើយ។ ទាំងនោះហើយ ទើបអាមេរិកបង្ហាញអាវុធឡាស៊ែរដែលជាសារគំរាមដល់ប្រទេសចង់ធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក។ ពេលនេះមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូរបស់សត្រូវមិនអាចហោះចូលទឹកដីអាមេរិកបានដោយងាយនោះទេចំណែកសព្វាវុធអាមេរិកវិញគឺទៅដល់គ្រប់ទីកន្លែង៕

1-1 1-2

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print